ការស្រាវជ្រាវ​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា បុរស​ដែល​មាន​ការប្រែប្រួល​ចំពោះ​ប្រវែង​នៃ​មេ​ជីវិត​ឈ្មោល​របស់​ពួកគេ​, ជា​ពិសេស​ត្រង់​តំបន់​កន្ទុយ​, មាន​ការថយចុះ​កំហាប់​នៃ​មេ​ជីវិត​ឈ្មោល​ដែល​អាច​ហែល​បាន​យ៉ាង​ល្អ​នោះ​។​

ការស្រាវជ្រាវ​អាច​ផ្តល់​អោយ​គ្រូពេទ្យ​ជាមួយនឹង​ការ​សម្គាល់​ថ្មី​ចំពោះ​បញ្ហា​នៃ​ការ​មាន​កូន​បាន​ចំពោះ​ស្ត្រី​។​​ចំពោះ​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​មេ​ជីវិត​ឈ្មោល​លើ​បុរស ១០៣​នាក់ ហើយ​បាន​រកឃើញថា អ្នក​ដែល​មាន​មេ​ជីវិត​ឈ្មោល​ដែល​មាន​ប្រវែង​វែង​, ប្រវែង​នៃ​កន្ទុង​វែង​ជាដើម មាន​កំហាប់​ខ្ពស់​នៃ​មេ​ជីវិត​ឈ្មោល​ដែល​ហែល​បានល្អ​។ ពួកគេ​ក៏​បាន​រកឃើញថា ភាពប្រែប្រួល​ខ្លាំង​ប៉ុណ្ណា​ចំពោះ​ប្រវែង​របស់​មេ​ជីវិត​ឈ្មោល​, ជាពិសេស​ប្រវែង​របស់​កន្ទុយ​, កំហាប់​នៃ​មេ​ជីវិត​ឈ្មោល​ដែល​អាច​ហែល​បាន​ល្អ​នោះ​គឺ​មាន​តិច​ផងដែរ​។​

​ជី​ម ម៉ូ​ស​ម៉េន (Jim Mossman) ជា​គ្រូពេទ្យ​ដែល​មកពី​សាកលវិទ្យាល័យ Brown បាន​និយាយថា ការស្រាវជ្រាវ​នេះ​អាច​ផ្តល់អោយ​គ្រូពេទ្យ​នៃ​ការយល់ដឹង​ថ្មី​ទៅនឹង​ការធ្វើ​រោគ​វិនិច្ឆ័យ និង​ការព្យាបាល​នៃ​បញ្ហា​នៃ​ការចង់​បានកូន​ចំពោះ​បុរស ដែល​មាន​លើស​ពី​៥០%​នៃ​ករណី​ដែល​គូ​ស្វាមីភរិយា​ព្យាយាម​ដើម្បី​ចង់​បាន​កូន​។​ម៉ូ​សម៉េនបាន​សម្គាល់​ឃើញ​ថា លទ្ធផល​បាន​បង្ហាញថា ការប្រែប្រួល​រង្វាស់​នៃ​ប្រវែង​របស់​មេ​ជីវិត​ឈ្មោល​អាច​ជា​ការចង្អុលបង្ហាញ​នៃ​បញ្ហា​ន​ដែល​ទាក់ទង​ដំណើរការ​នៃ​ការបង្កើត​មេ​ជីវិត​ឈ្មោល ហើយ​បញ្ហា​នៃ​លទ្ធផល​ទាំង​នោះ​ចំពោះ​កំហាប់​ទាប​នៃ​មេ​ជីវិត​ឈ្ម​ល​ដែល​អាច​ហែល​បានល្អ​។​
​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Human Reproduction​។​

​ម៉ូ​សម៉េនបាន​ចង្អុលបង្ហា​ញ​ថា វា​មិន​ត្រូវបាន​គេ​ដឹងថា​អ្វី​អាច​បណ្តាលអោយមាន​បញ្ហា​នៃ​ការផលិត​មេ​ជីវិត​ឈ្មោល​ដែល​នឹង​នាំអោយ​មាន​ប្រវែង​មិន​ថេរ​នៃ​មេ​ជីវិត​ឈ្មោល ឬ​កំហាប់​នៃ​មេ​ជីវិត​ឈ្មោល​ទាប​ដែល​ហែល​បានល្អ​នោះ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង