មុនពេលដែលអ្នកចូលគេង អ្នកត្រូវតែប្រយ័ត្នពីចំនុចមួយចំនួន ព្រោះវាអាចធ្វើឱ្យសុខភាពអ្នកកាន់តែទ្រុតទ្រោមទៅៗ។តើមិនគួរធ្វើអ្វីខ្លះមុនពេលគេង?
- អ្នកមិនត្រូវផឹកស្រវឹងមុនពេលគេងទេ ព្រោះយូរទៅ អ្នកនឹងអាចមានជំងឺបេះដូង និងលើសឈាមជាដើម។
- អ្នកមិនត្រូវខឹងមុនពេលគេងទេ ព្រោះវានឹងធ្វើឱ្យបេះដូងអ្នកលោតញាប់ ហើយពិបាកដកដង្ហើម។
- អ្នកមិនត្រូវបរិភោគឆ្អែតពេកទេមុនពេលគេង ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នក និងខួរក្បាលអ្នក។
- អ្នកមិនត្រូវនាំយកម្សៅលើមុខគេងជាមួយទេ ព្រោះវាអាចបំផ្លាញស្បែកអ្នកយ៉ាងងាយ។
- អ្នកមិនត្រូវពាក់អាវក្នុងគេងនោះទេ ព្រោះវាអាចធ្វើឱ្យអ្នកប្រឈមមុខនូវជំងឺមហារីកសុដន់។
- អ្នកមិនត្រូវដាក់ដៃក្រោមក្បាល ហើយគេងនោះទេ ព្រោះវានឹងធ្វើឱ្យអ្នកពិបាករំលាយអាហារ។
- នៅពេលដែលអ្នកមានអារម្មណ៍ថាហត់ក្រោយពេលបរិភោគបាយរួច អ្នកមិនត្រូវអង្គុយលើតុហើយគេងទេ ព្រោះវាអាចធ្វើឱ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន ជាហេតុធ្វើឱ្យអ្នកវិលមុខ៕