បុរស​ភាគច្រើន​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​នោះទេ​។​​កាល់ស្យូម​គឺ​ជា​សំខាន់​ចំពោះ​បុរស​សម្រាប់​ផ្តល់​អោយ​ឆ្អឹង​មាន​សុខភាព​ល្អ ប៉ុន្តែ​ជា​ទូទៅ វា​គឺជា​រឿង​ល្អ​បំផុត​ដើម្បី​ទទួលបាន​ជាតិ​កាល់ស្យូម​ពី​ចំណីអាហារ​។ បន្លែ​បៃតង​ខ្មៅ និង​អាហារ​មួយចំនួន​ទៀត​សុទ្ធសឹង​សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម​។​

​នេះ​ជា​ការណែនាំ​ចំពោះ​សុខភាព​បុរស​ទាក់ទង​ទៅ​នឹង​ការ​នាំចូល​កាល់ស្យូម​។ សូម​សម្គាល់ថា កម្រិត​ខ្ពស់​នៃ​កាល់ស្យូម​បង្ហាញ​ពី​ព្រំដែន​នៃ​សុវត្ថិភាព​។ ការកើនឡើង​កម្រិត​កាល់ស្យូម​ហួស​ពី​ការកំណត់​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​របស់​អ្នក​។​

​ចំពោះ​បុរស​អាយុ ១៩​ឆ្នាំ​ដល់​៥០​ឆ្នាំ សូម​ទទួលទាន​អោយបាន​១.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​កុំ​អោយ​លើសពី​២.៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ចំពោះ​បុរស​អាយុ​ពី ៥១​ឆ្នាំ​ដល់​៧០​ឆ្នាំ សូម​ទទួលទាន​ជាតិ​កាល់ស្យូម​អោយបាន​១.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ និង​កុំ​អោយ​លើសពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ចំពោះ​បុរស​ដែល​មាន​អាយុ​លើសពី​៧១​ឆ្នាំ សូម​ទទួលទាន​ជាតិ​កាល់ស្យូម​អោយបាន​១.២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ និង​កុំ​អោយ​លើសពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​អោយ​សោះ​។​

​សូម​កុំ​ភ្លេច​វីតាមីន D ដែល​ជួយ​ខ្លួន​របស់​អ្នក​ស្រូប​ជាតិ​កាល់ស្យូម​។ ប្រភព​ចំណីអាហារ​នៃ​វីតាមីន D រួមមាន ស៊ុត និង​ខ្លាញ់ត្រី​ជាដើម​។ អ្នក​ក៏​អាច​ទទួលបាន​ជាតិ​វីតាមីន D តាមរយៈ​ការប៉ះពាល់​នឹង​កម្តៅ​ព្រះអាទិត្យ​ផងដែរ​។ បន្ថែម​ពី​នេះ​, ថ្នាំ​គ្រាប់​កាល់ស្យូម​មួយចំនួន​រួម​មាន​វីតាមីន D ផងដែរ​។​
​សូម​ចាំ​ថា​, ការណែនាំ​ទាំងនោះ​គឺ​សម្រាប់​បុរស​ដែល​មាន​សុខភាព​ល្អ​ទូទៅ​ប៉ុណ្ណោះ​។ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ការទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង