ក្រៅពីផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពហើយនោះ ទឹកឃ្មុំក៏អាចជួយឱ្យអ្នកស្រកទម្ងន់បានដូចបំណងផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីរបៀបងាយៗប្រើប្រាស់ទឹកឃ្មុំដើម្បីសម្រកទម្ងន់ ៖

១. ទឹកឃ្មុំនិងឈើអែម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែមកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ ពែង។ កូរឱ្យសព្វ សឹមត្រងយកកាកដែលធំៗចេញនិងបន្ថែមទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេចូល។ អ្នកអាចទទួលទានភេសជ្ជៈនេះឱ្យទាន់ក្ដៅឧណ្ហៗរាល់ព្រឹកកន្លះម៉ោងមុនពេលអាហារ។

២. ទឹកឃ្មុំនិងតែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងតែខ្ញី ១ ពែង។ កូរឱ្យសព្វ សឹមទទួលទាន ២០ នាទីមុនពេលអាហារ។

៣. ទឹកឃ្មុំនិងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺនៅពេលព្រឹកលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួនម្ខាងចូល។ កូរឱ្យសព្វសឹមទទួលទាន។

៤. ទឹកឃ្មុំនិងទឹកក្ដៅឧណ្ហៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយទឹកក្ដៅឧណ្ហៗក្នុងបរិមាណស្មើគ្នាជាប្រចាំ។

ចំណាំ៖ ចូរជ្រើសរើសប្រើប្រាស់ទឹកឃ្មុំសុទ្ធសរីរាង្គដែលមានគុណភាពខ្ពស់ទើបប្រសើរ៕