វាគ្មានអ្វីត្រូវខុសឡើយជាមួយនឹងការពាក់អាវទ្រនាប់ក្នុងពេលកំពុងតែគេងបើសិនវាជាអ្វីដែលធ្វើឲ្យអ្នកមានផាសុកភាព។ គ្រូពេទ្យខ្លះអាចណែនាំឲ្យធ្វើបែបនេះដែរនៅពេលដែលសុដន់របស់ស្រ្តីមានការឈឺចាប់ខ្លាំងពេក។ 

អ្នកប្រហែលជាធ្លាប់លឺនូវពាក្យចចាមអារ៉ាមទាំងអស់ ដោយមានទាំងរឿងអវិជ្ជមាន និងវិជ្ជមាន អំពីការពាក់អាវទ្រនាប់គេងនៅពេលយប់។ ប៉ុន្តែការពិតនោះគឺថា វាមិនមានមូលហេតុអ្វីទាក់ទងនឹងវិទ្យាសាស្រ្តចំពោះរឿងនេះឡើយ។ ការគេងពាក់អាវទ្រនាប់នឹងមិនធ្វើឲ្យសុដន់គេកាន់តែពឺងខ្ពស់ ឬបង្ការភាពយារធ្លាក់នោះឡើយ។ ហើយវាក៏នឹងមិនធ្វើឲ្យស្រ្តីងាយនឹងកើតជំងឺមហារីក ឬរាំងស្ទះការលូតលាស់របស់សុដន់ដែរ។ ស្រ្តីខ្លះចង់ពាក់អាវទ្រនាប់នៅពេលចូលគេងដោយសារតែគេគិតថា វាធ្វើឲ្យមានផាសុកភាពក្នុងពេលគេង។ ដូច្នេះយកល្អ គួរតែជ្រើសរើសអាវទ្រនាប់ណាដែលស្រាល និងគ្មានខ្សែនៅខាងក្នុង។ សម្រាប់ឈុតគេងយប់ខ្លះក៏មានបំពាក់អាវទ្រនាប់នៅខាងក្នុងផងដែរ។ ចូរចាំថា អាវទ្រនាប់ដែលអ្នកជ្រើសដើម្បីពាក់ពេលគេងមិនគួរណាតឹងពេក ឬរឹងពេកឡើយ ព្រោះវាអាចរំខានដល់ការគេង និងធ្វើឲ្យរលាកសុដន់បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង