​ជំងឺ​កូនក្រៅស្បូន​កើតឡើង​ដោយ​នៅពេល​ដែល​មេ​ជីវិត​ឈ្មោល និង​ញី​ដែល​រលាយ​ចូលគ្នា​ហើយ​នោះ​កាច់​សម្បុក​ក្រៅ​ស្បូន​។ ការ​មាន​ផ្ទៃពោះ​ធម្មតា​គឺ​ត្រូវ​ឲ្យ​មេ​ជីវិត​ទាំងពីរ​ដែល​រលាយ​ចូល​គ្នា​នោះ​កាច់​សម្បុក​ក្នុង​ស្បូន​។

​ជំងឺ​កូនក្រៅស្បូន​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​នៅក្នុង​បំពង់​ដៃ​ស្បូន​តែម្តង​។ យ៉ាងណាមិញ​ករណីខ្លះ កូនក្រៅស្បូន​ក៏​អាច​មាន​នៅក្នុង​ពោះ ក្រពេញ​អូ​វ៉ែ ឬ​មាត់ស្បូន​ដែរ​។ ជំងឺ​មួយ​នេះ​មិនមែន​ជា​រឿង​ធម្មតា​ឡើយ ហើយ​មេ​ជីវិត​ទាំងពីរ​ដែល​រលាយ​ចូល​គ្នា​នោះ​ក៏​មិន​អាច​មាន​ជីវិត​រស់ និង​លូតលាស់​បានដែរ​។ បើសិនជា​មិន​មាន​ការព្យាបាល​ទែ វា​អាច​ប៉ះពាល់​ដល់​អាយុជីវិត​បាន​។

ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១០០០​នាក់ មាន​អ្នក​កើត​ជំងឺ​កូនក្រៅស្បូន​រហូតដល់ ២០​នាក់​ទៅ​ហើយ ដែល​ក្នុងនោះ​មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ពួកគេ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​ដូចជា​៖

  • ធ្លាប់​មាន​កូនក្រៅស្បូន​ពីមុន​រួច​
  • ​មានការ​រលាក ឬ​ការបង្ក​រោគ​នៅ​បំពង់​ដៃ​ស្បូន​
  • ​មាន​បញ្ហា​ក្នុង​ការ​មានកូន​ដូចជា មិន​អាច​មាន​កូន​បាន​
  • ​រចនាសម្ព័ន្ធ​របស់​ស្បូន និង​បំពង់​ដៃ​ស្បូន​មិន​ធម្មតា​
  • ​ជម្រើស​នៃ​ការពន្យា​កំណើត ជាពិសេស​ការដាក់​កង​ក្នុង​ស្បូន​តែម្តង​
  • ​ជក់បារី​៕