ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាកូនក្នុងផ្ទៃកំពុងតែមិនស្រួលខ្លួន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកម្តាយតែងក្រោកឡើងក្នុងពេលយប់ ដោយគេងមិនស្កប់សោះ នឹងធ្វើឲ្យកូនក្នុងផ្ទៃគ្រោះថ្នាក់។ នៅពេលដែលអ្នកម្តាយគេងមិនឆ្អែត នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលអ្នកម្តាយគេងតែងតែបែកញើសច្រើនក្នុងពេលយប់ មានន័យថា រាងកាយអ្នកម្តាយកំពុងតែខ្វះសារធាតុចិញ្ចឹម។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។
- បើអ្នកតែងសុបិន្តច្រើនក្នុងពេលយប់ កូនក្នុងផ្ទៃនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យសុបិន្តច្រើន អ្នកគួរតែរក្សាចិត្តអ្នកឲ្យស្ងប់ ឲ្យសប្បាយ មិនបារម្ភ មិនគិតច្រើន មិនភ័យច្រើន ទើបអាចធ្វើឲ្យអ្នកអាចគេងលក់ស្រួលទល់ភ្លឺ៕