ការឈឺចុងដង្ហើមច្រើនតែកើតមានដោយអមមកជាមួយនូវអាការៈទូទៅផ្សេងទៀតនៃបញ្ហាពាក់ព័ន្ធប្រព័ន្ធរំលាយអាហាររួមបញ្ចូលទាំងអាការៈហើមពោះ ក្រហាយទ្រូង និងឡើងហ្គាសជាដើម។ ទោះជាយ៉ាងណាមិនចាំបាច់ត្រូវតែប្រើថ្នាំទើបបញ្ហាឈឺចុងដង្ហើមអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលបញ្ហាឈឺចុងដង្ហើម ៖

១. ទទួលទានតែខ្ញី

បញ្ហាពិបាករំលាយអាហារក៏ជាអ្វីមួយដែលបង្កអាការៈឈឺចុងដង្ហើមដែរ។ នៅរាល់ពេលអាហារសម្បូរខ្លាញ់ ឬហឹរផ្ដល់ឱ្យអ្នកនូវភាពមិនស្រួលក្នុងខ្លួន ចូរទទួលទានតែខ្ញីស្រស់ៗ ១ ពែង។ ខ្ញីមានប្រសិទ្ធភាពបន្សាបអាស៊ីតក្រពះ ក៏ដូចជាសម្រាលការរលាកនៃស្រទាប់បំពង់ប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។

២. ទទួលទានតែផ្កា Chamomile

រូបមន្តធម្មជាតិដ៏មានប្រសិទ្ធភាពខ្ពស់មួយទៀតសម្រាប់ព្យាយាមអាការៈឈឺចុកឆ្អល់ចុងដង្ហើមដោយសារពិបាករំលាយអាហារនោះ គឺការទទួលទានតែផ្កា chamomile។

៣. តែជីអង្កាម

ភេសជ្ជៈនេះក៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាពិបាករំលាយអាហារបំបាត់អាការៈឈឺចុកចុងដង្ហើមដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាមក្ដៅៗមួយពែង។ ទោះជាយ៉ាងណាភេសជ្ជៈនេះមិនសាកសមសម្រាប់អ្នកមានបញ្ហាច្រាលទឹកអាស៊ីតក្រពះឡើយ។

៤. ម្សៅ Baking soda

អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែលាយម្សៅ Baking soda ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទាន។ ប្រសិនបើអាស៊ីតក្រពះឡើងខ្លាំងអ្នកអាចប្រើប្រាស់ម្សៅ Baking soda ចំនួន ២ ស្លាបព្រាកាហ្វេ។

៥. ទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់

ជាភេសជ្ជៈដែលប្រសិទ្ធភាពខ្ពស់បំផុតមួយសម្រាប់ដោះស្រាយបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះ ពិសេសអាការៈឈឺចុកឆ្អល់ចុងដង្ហើម។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើស្រស់ដែលអ្នកទទួលទាន គឺសុទ្ធ ១០០ភាគរយ។

៦. ទទួលទានយ៉ាអួរសុទ្ធ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធជាការស្រេច។ យ៉ាអួរជួយផ្ដល់ឱ្យពោះវៀននូវបាក់តេរីល្អៗ។ អាហារសម្រន់នេះក៏ជាប្រភពដ៏ប្រសើរនៃកាល់ស្យូមនិងសារធាតុចិញ្ចឹមដទៃទៀតផងដែរ៕