ចាប់ពី​ពេល​ត​នេះ​ទៅ នៅពេលណា​ដែល​អ្នកនឹង​គិត​ពី​ការដាក់​កុំព្យូទ័រ​យួរដៃ​នៅ​លើ​ភ្លៅ​របស់​អ្នក សូម​ធ្វើការ ពិចារណា​អំពី​វា​អោយបាន​ពីរដង​។ វា​ត្រូវ​ដូច្នេះ​នោះ​គឺ ដោយសារតែ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា កំដៅ​ដែល បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ អាច​មាន​ឥទ្ធិពល​ដល់​ភាព​មាន​កូន​របស់​អ្នក ។

ការពិត​ដែល​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​

អត្ថបទ​មួយ​នៅក្នុង WebMD បាន​រាយការណ៍ ដោយ​យោង​ទៅតាម​អ្នកសិក្សា​ស្រាវជ្រាវ​មួយ​ក្រុម​នៅក្នុង សហរដ្ឋអាមេរិក​ថា កំដៅ​ដែល​ត្រូវបាន​បង្កើត​ដោយ​កុំព្យូទ័រ​យួរដៃ បាន​ក្លាយ​ជា​ភាព​គំរាមកំហែង​ដល់​សម្ថ​ភាព​មាន កូន​របស់​មនុស្ស​ប្រុស​ទាំងឡាយណា ដែល​ដាក់​ម៉ាស៊ីន​មួយ​នេះ​នៅលើ​ភ្លៅ​របស់​ពួកគេ ។​

សាស្រា្តចារ្យ យ៉េ​ហ្វីម ស្យេ​ន​ឃី​ន ( Yefim Sheynkin )​ដែល​ជា​អ្នកដឹកនាំ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន និយាយថា ការធ្វើការ​ជាមួយ​កុំព្យូទ័រ​យួរដៃ នៅក្នុង​ស្ថានភាព​នោះ គឺ​អាច​បណ្តាលអោយ កំដៅ​នៃ​ពងស្វាស​កើន ឡើង​ជា​ខ្លាំង ដែល​វា​ជា​លទ្ធផល​នៃ​ការ​ប៉ះ​ទៅ​នឹង​កំដៅ និង ឥទ្ធិពល​ទំនាក់ទំនង​ទៅ​នឹង​ឥរិយាបថ​នេះ ។​

ជា​ការពិត​មេ​ជីវិត​ឈ្មោល​ដែល​ស្ថិតនៅ​ក្នុង​ស្រោម​ពងស្វាស ត្រូវបាន​ផលិត​នៅក្នុង​ពងស្វាស​។ រីឯ ស្រោម ពងស្វាស​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ ។ ជា​លទ្ធផល វា​គឺ​ហាក់​នឹង​ងាយ​រងគ្រោះ​ទៅនឹង កំដៅ​នៅ​ខាង ក្រៅ​ជាង អូវែ​របស់​មនុស្ស​ស្រី ។ ជា​មូលដ្ឋាន សំរាប់​ហេតុផល​នេះ អូវែ​របស់​ស្ត្រី គឺ​ហាក់ដូចជា​មិនសូវ​ងាយ នឹង ទទួលរង​ផល​ប៉ះពាល់​ពី កំដៅ​ដែល​បញ្ចេញ​ពី​កុំព្យូទ័រ​យួរដៃ​នេះ​ទេ ។​

ការសិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ការកើនឡើង​កំដៅ​នៅក្នុង​ពងស្វាស គឺ​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ទៅនឹង គុណភាព​អន់​ខ្សោយ​នៃ​មេ​ជីវិត​ឈ្មោល ។ នេះ​ជា​ហេតុផល​ដ៏​ពិតប្រាកដ សំរាប់​អ្នកជំនាញ ផ្នែក​សិក្សា​ពី​ភាព​មានកូន ណែនាំ​ពី​ការ​ស្ថិតនៅ​អោយ​ឆ្ងាយ​ពី ភួយ​អគ្គិសនី​, គ្រែ​ទឹក​ដែល​មាន​កំដៅ ឬ ការ​ស្លៀក ខោស្លីប​តឹង​ណែន នៅពេលណា​ដែល​អ្នក​កំពុង​ព្យាយាម​មានកូន​នោះ ។ កត្តា​ទាំង​នេះ តែងតែ​អាចបង្កើត​កំដៅ បន្ថែម​នៅ​ជុំវិញ​ពងស្វាស ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង