ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យដើមទ្រូងអ្នកតូចទៅៗ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នោះសុដន់អ្នកនឹងងាយប្រែជាតូចទៅៗ ធ្វើឲ្យអ្នកមិនស្អាតឡើយ។ ជាពិសេស ការចូលគេងយប់នេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់ថ្លើមអ្នកផងដែរ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបមិនប៉ះពាល់ដល់សុខភាព និងសម្ជស្ស។

2.    នៅពេលដែលអ្នកតមអាហារខ្លាំងពេក នឹងធ្វើឲ្យដើមទ្រូងអ្នកប្រែជាតូច ព្រោះគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចចិញ្ចឹមទ្រូងអ្នក ដោយធ្វើឲ្យខ្វះសារធាតុទាំងនោះ ធ្វើឲ្យសុដន់អ្នកមិនស្អាតឡើយ។

3.    ការពាក់អាវក្នុងតូចពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុដន់របស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែជ្រើសរើសអាវក្នុងដែលល្មម ទើបមិនធ្វើឲ្យដើមទ្រូងអ្នកប្រែប្រួលរូបរាង។

4.    ការហាត់ប្រាណខុសរបៀប ក៏អាចធ្វើឲ្យរូបរាងរបស់សុដន់អ្នកប្រែប្រួលរូបរាងដែរ។ ដូចនេះ អ្នកគួរតែហាត់ប្រាណឲ្យត្រូវរបៀប ទើបអាចធ្វើឲ្យដើមទ្រូងអ្នកស្អាត ហើយមិនប្រែប្រួលរូបរាងទៀតផង។

5.    អ្នកមិនគួរប្រើថ្នាំពន្យារកំណើតច្រើនឡើយ ព្រោះវាអាចធ្វើឲ្យរដូវអ្នកមកមិនទៀង ដោយធ្វើឲ្យសុដន់អ្នកកាន់តែតូចទៅៗជាមិនខានឡើយ។

6.    នៅពេលដែលអ្នកញ៉ាំទឹកតិចពេក នឹងធ្វើឲ្យសុដន់អ្នកស្អាតឡើយ។ ដូចនេះ អ្នកគួរតែពិសារទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ ទើបដើមទ្រូងអ្នកអាចតឹងណែនល្អ ថែមទាំងមិនងាយប្រែជាតូចទៀតផង។

7.    ការញ៉ាំកាហ្វេច្រើន នឹងធ្វើឲ្យខូចរូបរាងសុដន់របស់អ្នក។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ទើបអាចការពារដើមទ្រូងអ្នកឲ្យត្រឡប់មកស្អាតវិញ។ ដូចនេះ ទម្លាប់ទាំងនេះ អ្នកគួរតែកែចេញ ទើបអាចរក្សាសុដន់អ្នកឲ្យស្អាត និងតឹងណែនល្អ៕