​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រៀបការ​រួច​គឺជា​រឿង​មួយ​អស្ចារ្យ​ខ្លាំងណាស់ ហើយ​វា​ក៏​ជា​បំណងប្រាថ្នា​របស់​ស្ត្រី​គ្រប់​រូប​ផង​ដែរ ជាពិសេស​នៅពេល​បាន​កូនភ្លោះ​តែម្តង ព្រោះ​វា​ប្រៀប​ដូចជា​ធ្លាក់​ដុំ​ពេជ្រ​មក​ពី​លើ​មេឃ​អញ្ចឹង​។ ការ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ដោយ​ធម្មជាតិ គឺជា​រឿង​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ប៉ុន្តែ​ខណៈ​ពេល​ដែល​ការព្យាបាល​ដើម្បី​ឲ្យមាន​ផ្ទៃពោះ ឬ​ការធ្វើឲ្យ​មាន​ផ្ទៃពោះ​ដោយ​វិធី​សប្ប​និមិត្ត IVF គឺ​មាន​ឱកាស​ច្រើន​ក្នុង​ការទទួល​បាន​កូន​ភ្លោះ​។

​កូនភ្លោះ​ភាគច្រើន​គឺ កូនភ្លោះ​ភេទ​ផ្ទុយគ្នា ដោយសារ​តែ​ក្នុងពេល​ជ្រុះ​អូ​វ៉ុល មាន​ការបញ្ចេញ​មេ​ជីវិត​ញី​រហូត​ដល់​ពីរ​គ្រាប់ ខណៈពេល​ដែល​កូនភ្លោះ​ភេទ​ដូចគ្នា គឺជា​រឿង​កម្រ ហើយ​ក៏​កើតឡើង​ដោយសារ​តែ​មេ​ជីវិត​ញី​មួយ​គ្រាប់​បំបែក​ខ្លួន​ជា​ពីរ​ក្នុងពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​។

យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​កើតឡើង​តាម​បែប​ធម្មជាតិ ហើយ​កត្តា​ផ្សេងៗ​ទៀត​មួយចំនួន​ក៏​អាច​គ្រប់គ្រង​បាន​ដើម្បី​បង្កើន​ឱកាស​ទទួលបាន​កូនភ្លោះ​ដែរ​ដូចជា​៖

  • ​ស្ត្រី​ដែល​មាន​អាយុ​កាន់តែច្រើន ទំនង​ជា​ងាយ​មាន​កូនភ្លោះ​។ យ៉ាងណាមិញ ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ក៏​អាច​មាន​ដែរ ជាពិសេស​កាលណា​ស្ត្រី​មានកូន​ក្នុង​វ័យ​កាន់តែ​ច្រើន ការ​រលូត​កូន​ក៏​កាន់តែ​ខ្ពស់​ដែរ​
  • ​ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​គឺ​មាន​ឱកាស​បាន​កូនភ្លោះ​រហូតដល់ ៥​ដង​ឯណោះ​
  • ​តាម​ការសិក្សា​អំពី​កូនភ្លោះ​មួយ​បានឲ្យដឹងថា ស្ត្រី​ដែល​បន្ត​បំបៅ​ដោះ​កូន​ក្នុងពេល​មាន​ផ្ទៃពោះ​ទៀត​ទំនងជា​អាច​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ​ច្រើនជាង​ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះកូន​រហូតដល់ ៩​ដង​។
  • ​បើសិន​ជា​ស្ត្រី​កំពុង​តែ​ប្រើ​ថ្នាំ​ពន្យា​កំណើត​រយៈពេល ៦​ខែ​ឡើង​ទៅ នោះ​រាងកាយ​របស់​នាង​នឹង​ប្រើប្រាស់​ថ្នាំ​នេះ​ដើម្បី​គ្រប់គ្រង​អ័រម៉ូន​។ ដូច្នេះ​នៅពេល​នាង​ឈប់​ប្រើ​ថ្នាំ រាងកាយ​នឹង​ចាប់ផ្តើម​សម្របសម្រួល​អ័រម៉ូន​នេះ​ដោយ​ខ្លួនឯង​ម្តងទៀត ដែល​ជាហេតុ​នាំ​ឲ្យ​បញ្ចេញ​អ័រម៉ូន​កាន់តែច្រើន​។ ដូច្នេះ​វា​ក៏​ធ្វើឲ្យ​ក្រពេញ​អូវ៉ែ​បញ្ចេញ​មេ​ជីវិត​ញី​ច្រើន​ក្នុងពេល​ជ្រុះ​អូ​វ៉ុល​ដំបូង ឬ​ទី​ពីរ​ក្រោយពី​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដែរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង