​តើ​ពណ៌​របស់​លាមក​គួរតែ​មាន​លក្ខណៈ​ដូចម្តេច​ទៅ​ទើប​ល្អ​?

  • ​ពណ៌​ត្នោត​មានន័យ​ថា វា​ពណ៌​មាន​សុខភាព​ល្អ​
  • ​បើសិនជា​លាមក​ទៅជា​ក្រហម វា​អាច​ជា​សញ្ញា​បញ្ជាក់ថា មានការ​ហូរ​ឈាម​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម​
  • ​បើសិនជា​លាមក​ទៅ​ជា​ពណ៌​ត្នោត និង​មាន​ឈាម​ឆ្នូតៗ វា​អាច​បញ្ជាក់​ថា មាន​ជំងឺ​រហែក​ក្រសាលគូថ​ហើយ​
  • ​លាមក​ពណ៌​បៃតង​មានន័យ​ថា អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​ពោះវៀន Crohn’s Disease
  • ​លាមក​ពណ៌​លឿង​បញ្ជាក់ថា មាន​ជំងឺ​ថង់​ទឹកប្រមាត់ ឬ​មាន​ព្រូ​ន​
  • ​លាមក​ពណ៌​ស បញ្ជាក់ថា មាន​ជំងឺ​លើ​ថ្លើម ឬ​លំពែង​

​តើ​ទឹកនោម​គួរតែ​មាន​ពណ៌​អ្វី​ទៅ​?

  • ទឹក​នោម​ដែល​មាន​ពណ៌​លឿង​ខ្ចី បញ្ជាក់​ថា​ប្លោកនោម​ធ្វើការ​បាន​ល្អ និង​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​
  • ​ទឹកនោម​ពណ៌​ថ្លា​ពាក មានន័យ​ថា​អ្នក​ញ៉ាំ​ទឹក​ច្រើន​
  • ​ទឹកនោម​ពណ៌​ផ្កាឈូក​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខ្មៅ​ច្រើនពេក​
  • ​ទឹកនោម​ពណ៌​ចាស់ មានន័យ​ថា អ្នក​ត្រូវ​តែ​បង្កើន​ការ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
  • ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​ទឹកនោម​អ្នក​ទៅ​ជា​ពណ៌​ខ្មៅ​ចាស់​
  • ​ការប្រើ​ថ្នាំ​ផ្សះ និង​ថ្នាំ​វីតាមីន B កំ​ផ្លេចក៏​អាច​បណ្តាលឲ្យ​ផ្លាស់ប្តូរ​ពណ៌​របស់​ទឹក​នោម​បានដែរ​៕