​អាស៊ីតហ្វូលិ​ក ឬ​ហៅ​ថា Folate គឺជា​វីតាមីន B9​។ វត្តមាន​របស់​វីតាមីន​នេះ​មាន​យ៉ាងច្រើន​ក្នុង​បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ​ជូរៗ​។ កម្រិត​នៃ​ការប្រើប្រាស់​វិតាមីន​មួយនេះ​សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​គឺ ៤០០​ម៉ៃ​ក្រូក្រា​ម​ជា​រៀងរាល់ថ្ងៃ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​ណែនាំ​ឲ្យ​ស្ត្រី​ចាប់ផ្តើម​ប្រើ​កម្រិត​វីតាមីន​ខាងលើ​យ៉ាងហោចណាស់​មួយ​ខែ​មុន​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​។ ក្នុងពេល​មាន​ផ្ទៃពោះ Folate មាន​សារៈសំខាន់​ណាស់​សម្រាប់​ការលូតលាស់​យ៉ាង​ត្រឹមត្រូវ​របស់​ទារក និង​សុខភាព​ម្តាយ​ទាំងមូល​។

​យ៉ាងណាមិញ ហេតុផល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​ខ្វះ​វីតាមីន​ប្រភេទ​នេះ​បាន​ដោយសារ​តែ​៖

  • ​បង្ការ​កូន​កើត​មក​ខូច​អវៈយវៈ​ធ្ងន់ធ្ងរ​ដូចជា ពក​ឆ្អឹងខ្នង ឬ​អត់​លលា​ក្បាល​ជា​ដើម​
  • ​ជំរុញ​ដល់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​មនុស្ស​ពីរ​នាក់​
  • ​បង្ការ​ការលូតលាស់​មិន​គ្រប់គ្រាន់​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​
  • ​ចៀសផុត​ពី​ការ​កើត​មក​ខូច​អវៈយវៈ​តិចតួច​ដូចជា ឆែប​មាត់ ឆែប​ក្រអូម​ជាដើម​
  • ​អាច​ការពារ​ម្តាយ​ពី​ផលវិបា​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូចជា ត្រៀម​ក្រឡាភ្លើង ឬរ​លូត​ជាដើម​
  • ​ការពារ​ម្តាយ​ពី​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ភ្លេចភ្លាំង និង​មហារីក​មួយចំនួន​។​

​យ៉ាងណាមិញ​ដើម្បី​ទទួលបាន​ការប្រើប្រាស់​វីតាមីន​នេះ​បាន​ត្រឹមត្រូវ​គឺ​ត្រូវ​មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង