​តើ​អ្នក​អាច​ចងចាំ​នូវ​ពេលវេលា​ចុងក្រោយ​ដែល​អ្នក​មិន​មាន​ភាព​តានតឹង​សោះ​ក្នុង​ខ្លួន​ដែរ​ទេ​? អ្វី​ដែល​សំខាន់​នោះ​គឺថា អ្នក​ពិតជា​មិន​អាច​ទាញ​យក​អារម្មណ៍​មួយ​នោះ​មក​វិញ​ម្តងទៀត​នោះ​ទេ​។ ចូរ​ចាំ​ថា គ្រប់​ពេល​ដែល​អ្នកស្ត្រេស រាងកាយ​នឹង​បញ្ចេញ​ជា​អាការៈ​មួយចំនួន​ដែល​អាច​បញ្ជាក់​អំពី​អ្វីៗ​ដែល​មាន​ក្នុង​ចិត្តគំនិត​អ្នក​បាន​។ ខាងក្រោម​នេះ​គឺជា​អាការៈ​រាងកាយ​មួយចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុងតែ​ជួប​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងណាស់​៖

​មាន​អា​ការៈឈឺ​ក្បាល​ស្ទើរតែ​ចង់​លើក​ពាន់រង្វាន់​ជើងឯក​ទៅហើយ​
​ងាយ​នឹង​មិន​ស្រួល​ខ្លួន​ណាស់​ដោយសារតែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
​ក្នុង​មាត់​ស្ងួត​ខ្លាំង​ជាង​នៅ​វាល​ខ្សាច់​សាហា​រ៉ា​ទៅទៀត​
​សម្រាប់​មនុស្ស​ស្រី នៅ​ពេល​មក​រដូវ​ម្តងៗ គឺ​ឈឺចាប់​បែបរ​មួល​ខ្លាំង​ដូច​គេ​យក​ទៅ​កាប់​អញ្ចឹង​
​តែង​សុបិន្ត​ឃើញ​រឿង​ចម្លែកៗ​
​ចេះ​តែ​ឃ្លាន​ញ៉ាំ​របស់​ផ្អែមៗ​ខុស​ធម្មតា​៕