ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលដែលអ្នកមិនគួរបំបៅទឹកដោះអ្នកដល់កូន។ តើមានពេលណាខ្លះទៅ?
- នៅពេលដែលទឹកដោះអ្នកមិនមែនជាពណ៌រាងលឿង ដោយមានលក្ខណៈជាពណ៌សថ្លាដូចទឹក អ្នកមិនគួរឲ្យកូនបន្តបៅទឹកដោះអ្នកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនបាន។
- ក្រោយពេលដែលកូនបៅទឹកដោះអ្នករួច ប្រសិនជាកូនមិនឡើងទម្ងន់ ហើយស្គមទៅៗ អ្នកម្តាយគួរតែប្រយ័ត្ន ហើយប្តូរការបំបៅកូនហើយ ព្រោះទឹកដោះអ្នកអាចនឹងមិនគ្រប់ក្នុងការឲ្យកូនបៅ ឬទឹកដោះអ្នកកើតមានបញ្ហា ទើបមិនធ្វើឲ្យកូនឡើងទម្ងន់ ហើយស្គមទៅៗ។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេតទឹកដោះរបស់ខ្លួន ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការធំលូតលាស់របស់កូនបាន៕