ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើកូនដែលទើបតែកើតចេញមក គួរតែឲ្យបៅទឹកដោះមុន ឬទឹកមុនទៅ?
កូនដែលទើបតែកើតចេញមក អ្នកគួរតែឲ្យគេបៅទឹកដោះមុន ព្រោះក្រោយពេលដែលកូនកើតចេញមកភ្លាម គ្រូពេទ្យបានប្រើទឹកដើម្បីលាងសម្អាតមាត់របស់កូនរួចហើយ។ ដូចនេះ អ្នកមិនចាំបាច់ឲ្យកូនបៅទឹកមុនទេ ដោយគួរតែឲ្យកូនបៅទឹកដោះអ្នកម្តាយមុន។ ទឹកដោះដំបូងរបស់អ្នកម្តាយនេះពិតជាសំខាន់សម្រាប់កូនណាស់ ព្រោះអាចការពារ និងពង្រឹងប្រព័ន្ធការពាររាងកាយកូនឲ្យរឹងមាំខ្លាំង។ ចំពោះកូនដែលមានសុខភាពខ្សោយ ក្រោយបៅទឹកដោះដំបូងនេះ សុខភាពនឹងល្អខ្លាំងណាស់ មិនងាយឈឺ ឬឆ្លងរោគអ្វីឡើយ។ ដូចនេះ ទឹកដោះអ្នកម្តាយសំខាន់ណាស់ចំពោះអាហារទី១របស់កូនដែលទើបតែចាប់កំណើត៕