ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលទារកទើបតែកើតប្រើមកចំណាំម្តាយរបស់គេ។ តើមានអ្វីខ្លះទៅ?

  1. វិធីទី១ដែលកូនប្រើគឺក្លិនរបស់អ្នកម្តាយ។ នៅពេលដែលកូនកើតចេញមកនឹងចាប់ផ្តើមស្គាល់ក្លិនរបស់ម៉ាក់ៗ។ ដូចនេះ នៅពេលដែលគេយំរករឿង ហើយម៉ាក់ៗមិននៅ អ្នកអាចយកអាវរបស់អ្នកម្តាយមកដាក់ជិតខ្លួនគេ នោះគេនឹងអាចបាត់យំជាមិនខានឡើយ។ 
  2. វិធីទី២ គឺសម្លេងរបស់អ្នកម្តាយតែម្តង។ កូននឹងប្រើសម្លេងមកចំណាំម៉ាក់ៗរបស់គេ ព្រោះគេបានលឺសម្លេងអ្នកម្តាយតាំងពីនៅក្នុងពោះរហូតដល់កើតចេញមក។ ដូចនេះ កូននឹងចាំសម្លេងម៉ាក់ៗខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេអាចយំបាននៅពេលដែលមិនលឺសម្លេងរបស់់អ្នកម្តាយ៕