ឥឡូវ មាន​ចំនួន​នៃ​ការស្រាវជ្រាវ​ជាច្រើន​ដែល​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​លិង្គ​មិន​ឡើង​រឹង និង​ភាពធាត់​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​, ជំងឺលើសឈាម​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​បេះដូង​ជាដើម​។​

​ការណែនាំ​ខាងក្រោម​នេះ​អាច​ដើរតួ​នៅ​ក្នុង​ការ ការពារ​លិង្គ​មិន​ឡើង​រឹង ឬ​ធ្វើអោយ​លិង្គ​មាន​ភាពប្រសើរ​ឡើង​ទៅ​វិញ​។​

​សូម​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​គ្រប់គ្រាន់​
​ចំណី​អាហារ​ដែល​មាន​កម្រិត​នៃ​ជា​តិខ្លាញ់ និង​អាហារ​ដែល​មាន​ដូចជា​បន្លែ​, ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​អាច​ផ្តល់​នូវ​ប្រយោជន៍​នូវ​ភាព​មិន​ឡើង​រឹង​នៃ​លិង្គ​។​

​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​
​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​អាច​ធ្វើអោយ​សរសៃឈាម​អារ​ទែរឹង​, តូច ឬ​ស្ទះ​ដែល​ពិបាក​អោយ​ឈាម​ធ្វើដំនើរ​ទៅ​លិង្គ​បាន​។ ដូចនេះ បុរស​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុ​តាមរយៈ​ការ​ញ៉ាំ​ចំណីអាហារ​, ធ្វើ​លំ​ហាត់ប្រាណ និង​ការប្រើ​ថ្នាំ​បាន​។​

​រក្សា​ទម្ងន់​
​បុរស​ដែល​ឡើង​ទម្ងន់​ហាក់ដូចជា​ងាយ​នឹង​លិង្គ​មិន​ឡើង​រឹង​។ ដូចនេះ​សូម​រក្សា​ទម្ងន់​អោយមាន​ស្ថេរភាព និង​ត្រឹមត្រូវ​។​

​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​អាច​បន្ថយ​ហានិភ័យ​នៃ​លិង្គ​មិន​ឡើង​រឹង​បាន​។ សូម​ជ្រើសរើស​លំ​ហាត់ប្រាណ​ដែល​អ្នក​ចូលចិត្ត និង​នឹងធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ​។ បន្ថែម​ពីលើ​ការបន្ថយ​ហានិភ័យ​នៃ​ការ​មិន​ឡើង​រឹង​នៃ​លិង្គ​, ការធ្វើ​លំ​ហាត់ប្រាណ​ក៏​អាច​ជួយ​អោយ​អ្នកគ្រប់គ្រង​បញ្ហា​ស្ត្រេសបាន​ផងដែរ​។ ដូចនេះ​សូម​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​មុននឹង​ចាប់ផ្តើម​កម្មវិធី​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង