ញ៉ាំទឹកឲ្យបានច្រើន
អាហារដែលអ្នកញ៉ាំប្រហែលជាជួយគ្រប់គ្រងជំងឺរលាកសន្លាក់ហ្គោដ និងអាចបំបាត់រោគសញ្ញាបានដូចជា ការឈឺសន្លាក់។ ចូរចាប់ផ្តើមជាមួយនឹងការញ៉ាំទឹកឲ្យបានច្រើនដោយសារតែការខ្សោះជាតិទឹកប្រហែលជាដើមហេតុនៃការធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដបាន។ មនុស្សយើងគួរញ៉ាំទឹកពី ៥ ទៅ ៨កែវក្នុងមួយថ្ងៃ ព្រោះវាអាចបន្ថយការធ្វើទុក្ខជំងឺនេះបាន ៤០ភាគរយដែរ។
ចៀសវាងសារធាតុ Purines
ការសម្រកទម្ងន់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់ហ្គោដ ប៉ុន្តែរបបអាហារមានជាតិ Purine ទាប ប្រហែលជាអាចជួយអ្នកបានដែរ។ Purine គឺជាសារធាតុធម្មជាតិមួយក្នុងអាហារ ដែលរាងកាយត្រូវបំបែកវាទៅជាអាស៊ីតអ៊ុយរិក។ កាលណាក្នុងឈាមមានអាស៊ីតអ៊ុយរិកច្រើនពេក វានឹងធ្វើឲ្យកើតជាជំងឺរលាកសន្លាក់ហ្គោដហើយ។ អាហារមួយចំនួនដូចជា សាច់គ្រឿងក្នុង ត្រីសាឌីន និងត្រីសមុទ្រមួយចំនួនគឺមានសារធាតុ Purines នេះច្រើនណាស់ ហើយក៏អាចធ្វើឲ្យធ្វើទុក្ខជំងឺរលាកសន្លាក់ហ្គោដដែរ។
ញ៉ាំផ្លែឈើឲ្យបានច្រើន
ផ្លែឈើគឺពោរពេញទៅដោយជាតិសរសៃ និងជីវជាតិផ្សេងៗទៀតដែលអាចជួយអ្នកញ៉ាំអាហារមានតុល្យភាព និងរស់នៅក្នុងទម្ងន់ផ្តល់សុខភាពដែរ។ ជាមួយគ្នានេះដែរ វាក៏មានជាតិ Purine តិចតួចបំផុតដែរ។ ផ្លែឈើដែលមានវីតាមីន C ខ្ពស់ដូចជាក្រូច ប្រហែលជាជួយបង្ការការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ផ្លែឈើរី ឬទឹកផ្លែឈើរីអាចផ្តល់នូវការបំបាត់រោគសញ្ញាជំងឺរលាកសន្លាក់ហ្គោដបាន។
ជ្រើសរើសអាហារកាបូអ៊ីដ្រាតដែលត្រឹមត្រូវ
បើសិនជាអ្នកមានរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប ឬប្រូតេអ៊ីន ឬខ្លាញ់ខ្ពស់ អ្នកប្រហែលជាទទួលបានសារធាតុ Purines ខ្ពស់ដែរហើយ។ កាបូអ៊ីដ្រាតកៃឆ្នៃដូចជា នំបុ័ងស និងផាស្តា គឺមានជាតិ Purines ទាបបំផុត ប៉ុន្តែវាអាចធ្វើឲ្យឡើងទម្ងន់បាន។ ផ្ទុយទៅវិញ កាបូអ៊ីដ្រាតដែលផ្តល់សុខភាព ហើយមានជាតិសរសៃខ្ពស់វិញមានដូចជា ស្រូវអូដ ដំឡូងផ្អែម សណ្តែក និងបន្លែ។
ជ្រើសរើសខ្លាញ់ដែលត្រឹមត្រូវ
ចូរកាត់បន្ថយអាហារមានជាតិខ្លាញ់ប្រភេទ Saturated Fats ដូចជា សាច់ក្រហម និងសាច់បក្សីដែលមានខ្លាញ់ច្រើន។ ផ្ទុយទៅវិញ ចូរញ៉ាំអាហារមានជាតិអាស៊ីតខ្លាញ់ឲ្យច្រើនវិញដូចជា ត្រីធូណា និងសាលម៉ុង គ្រាប់ល្ង គ្រាប់ផ្លែឈើ និងប្រេងអូលីវ។ អាស៊ីតខ្លាញ់ប្រហែលជាបន្ថយការរលាកបាន។
បន្ថយគ្រឿងស្រវឹង
គ្រឿងស្រវឹងផ្ទុកទៅដោយសារធាតុ Purines ខ្ពស់ណាស់ ដូច្នេះវាប្រហែលជាធ្វើឲ្យអ្នកងាយនឹងធ្វើទុក្ខដោយសារតែជំងឺរលាកសន្លាក់ហ្គោដណាស់ ជាពិសេសបើសិនជាអ្នកញ៉ាំច្រើនជាងម្តងក្នុងមួយថ្ងៃ។ ស្រាបៀរហាក់បីដូចជាធ្វើទុក្ខខ្លាំងជាងគ្រឿងស្រវឹងផ្សេងៗទៀត ដោយសារតែវាមានជាតិផ្សិត។ ប៉ុន្តែស្រាហាក់បីដូចជាមិនបង្កើនការធ្វើទុក្ខជំងឺរលាកសន្លាក់នេះឡើយ កាលណាអ្នកញ៉ាំត្រឹមតែមួយ ឬពីរកែវ។
ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ជាតិកាហ្វេអ៊ីន
ការញ៉ាំកាហ្វេក្នុងកម្រិតមធ្យមត្រូវបានគេចាត់ទុកថាមិនមានបញ្ហាអ្វីចោទជាមួយនឹងអ្នកមានជំងឺរលាកសន្លាក់ហ្គោដឡើយ។ ហើយសម្រាប់អ្នកខ្លះដែលញ៉ាំវាទៀងទាត់ ចាប់ពីបួនពែងឡើងទៅក្នុងមួយថ្ងៃប្រហែលជាបន្ថយការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដបាន។ បើសិនជាអ្នកគ្រាន់តែញ៉ាំជាតិកាហ្វេអ៊ីនម្តងម្កាលទេនោះ វាប្រហែលជាអាចបង្កើនចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមវិញ៕