របបអាហារមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះល្អសាកសមសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកមានបញ្ហាស្បែកខ្លាញ់មិនគួរមើលរំលង ​៖

១. ចេក

អ្នកមានបញ្ហាស្បែកខ្លាញ់គួរព្យាយាមទទួលទានចេកជាប្រចាំដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ស្បែក។ ចេកមានផ្ទុកប៉ូតាស្យូម សមាសធាតុ phosphates និងវីតាមីន E ដែលជួយឱ្យស្បែកមានសុខភាពល្អភ្លឺរលោង។ ម្យ៉ាងវិញទៀតចេកក៏មានឥទ្ធិពលបន្សាបជាតិពុលដែលជួយគ្រប់គ្រងរន្ធញើសនិងទប់ស្កាត់ភាពកង្វក់មិនឱ្យចូលក្នុងស្បែកចៀសផុតបញ្ហាឡើងខ្លាញ់។

២. ត្រសក់

មានផ្ទុកជាតិទឹកខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណសម្បត្តិប្រឆាំងការរលាកដែលជួយបន្សាបជាតិពុល ក៏ដូចជាកម្ចាត់នូវពពួកមេរោគបាក់តេរីទៀតផង។

៣. ក្រូចថ្លុង

ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលជួយបង្កើនការផលិតកូឡាជែននិងរក្សាតុល្យភាពអាស៊ីតបាសរបស់ស្បែក។

៤. អាហារសម្បូរជាតិសសៃ

ល្អសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ដោយអាហារសម្បូរជាតិសសៃជួយកម្ចាត់រាល់ជាតិពុលក្នុងរាងកាយ ហើយកាត់បន្ថយហានិភ័យនៃបញ្ហាស្បែកច្រើនប្រភេទ។ ជាតិសសៃក៏បង្កើនកម្រិតកូឡាជែនក្នុងកោសិកាដូច្នេះអ្នកនឹងអាចមានស្បែកតឹងណែនសុខភាពល្អ។

៥. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន E ដែលល្អណាស់សម្រាប់ភ្នាសកោសិកាស្បែកជួយឱ្យមានលក្ខណៈរឹងមាំនិងបង្រួមរន្ធញើស។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៦. បន្លែបៃតង

ជាប្រភពនៃអាហារដ៏ប្រសើរបំផុតសម្រាប់អ្នកមានបញ្ហាស្បែកខ្លាញ់ដោយអាហារទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពស្បែក រួមបញ្ចូលទាំងវីតាមីន C៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង