ក្រពេញប្រូ​ស្តាតម​នុស្ស​ប្រុស​មាន​មុខងារ​យ៉ាងសំខាន់​ក្នុង​ការបញ្ចេញ​ទឹករំអិល ទឹកកាម នៅពេល​មាន​ចំណង់​ផ្លូវភេទ ឬ​រួម​ភេទ ហើយ​អ្វី​ដែល​សំខាន់​មួយទៀត​នោះ​គឺ​សម្រាប់​បន្សាប់​ជាតិ​អាស៊ីត​ក្នុង​បង្ហួរនោម​ដើម្បី​កុំអោយ​មេ​ជីវិត​ឈ្មោល​ងាប់​។ ក្រពេញប្រូ​ស្តា​មាន​សាច់ដុំ​ខ្ជឹប​សម្រាប់​ទប់​ទឹកនោម​កុំអោយ​ហូរ​ចេញ​នៅ​ពេល​រួមភេទ​។ ប៉ុន្តែ​ប្រសិនបើ​បុរស​មាន​បញ្ហា​រលាក​ក្រពេញប្រូ​ស្តាត ឬ​មហារីក​ក្រពេញប្រូ​ស្តាត វា​នឹង​មាន​ផលប៉ះពាល់​ទៅ​លើ​ផ្លូវភេទ នឹង​មុខងារ​ផ្លូវភេទ​ជាមិនខាន​។​

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​បង្កឡើង​ដោយ​ពពួ​ក​មេរោគ​ផ្សេងៗ​ដែល​ឆ្លង​តាម​ផ្លូវ​បង្ហួរ​នោម តម្រង​នោម និង​ជំងឺ​កាមរោគ​ផ្សេងៗ​ដូច​ជា​ជំងឺ​ប្រមេះទឹកបាយ​ជាដើម​។ ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​នេះ​ត្រូវបាន​បែងចែក​ជា​បួន​ប្រភេទ​ដូចជា​៖

  • រលាក​ក្រពេញប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួចស្រា​វ​
  • រលាក​ក្រពេញប្រូ​ស្តាត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​
  • រលាក​ក្រពេញប្រូ​ស្តាត​មិន​ដោយសារ​មេរោគ​រ៉ាំរ៉ៃ​
  • រលាក​ក្រពេញប្រូ​ស្តាត​ដោយ​គ្មាន​រោគសញ្ញា​

ការ​រលាក​ក្រពេញប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួចស្រា​វ​
​ទម្រ​ង​នៃ​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​ច្រើន​បង្កឡើង​ដោយសារ​ពពួក​បាក់តេរី​ដូចគ្នា​នឹង​ជំងឺ​រលាក​ផ្លោក​នោម​ដែរ ដូចជា E. Coli, Klebsiella និង Proteus​។ ខណៈពេល​ដែល​វា​អាច​ជា​ជំងឺ​កាមរោគ ដូច្នេះ​ការបង្ក​រោគ​ក៏​អាច​ចម្លង​មក​ក្រពេញប្រូ​ស្តាត​តាមរយៈ​ឈាម ប៉ះពាល់​ផ្ទាល់ ឬ​ផលវិបាក​នៃ​ការ​ច្រិបសាច់​ក្រពេញប្រូ​ស្តាត​ទៅពិនិត្យ​។​

​អ្នកជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​អាច​នឹង​មាន​រោគសញ្ញា​ដូចជា​៖

  • ក្តៅខ្លួន​
  • ញ៉ាក់​
  • ញ័រ​
    ​ចំពោះ​សញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​គឺ ចេះ​តែ​ចង់​នោម នោម​ញឹក និង​នោម​ឈឺ​។​

​ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​
​ទម្រ​ង​នៃ​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​គឺ​ជា​ជំងឺក៏​កម្រ​មួយ​ដែល​មាន​ការឆ្លង​ជំងឺ​ដោយសារ​បាក់តេរី​ក្នុង​ក្រពេញប្រូ​ស្តាត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ លក្ខណៈ​នៃ​ការ​រលាក​រ៉ាំរ៉ៃ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទេ ប៉ុន្តែ​ក៏​អាច​មាន​បញ្ហា​ម្តងម្កាល​ដែរ​ដូចជា ការឈឺចាប់​តិចតួច និង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការឆ្លង​រោគ​ក្នុង​ផ្លោក​នោម​។​

ការ​រលាក​ផ្លោក​នោម​ដោយ​មិន​មាន​ការបង្ក​រោគ​រ៉ាំរ៉ៃ​
​ទម្រ​ង​នៃ​ការ​រលាក​ផ្លោក​នោម​បែបនេះ​ត្រូវ​បាន​កើតឡើង​ដោយ​ការឈឺចាប់​ក្នុង​អាង​ត្រគៀក ពងស្វាស ឬ​រុន្ធ​គូថ​ម្តង​ហើយ​ម្តងទៀត​ដោយ​គ្មាន​លក្ខណៈ​សំខាន់​ថា​មាន​ការបង្ក​រោគ​ក្នុង​ផ្លោក​នោម​។ រឿងនេះ​ប្រហែលជា​មាន​ការពិបាក​នោម បាញ់​ទឹកកាម និង​ងាប់​លិង្គ​។ ចំពោះ​មូលហេតុ​របស់​វា​គេ​មិន​ទាន់​យល់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

ការ​រលាក​ក្រពេញប្រូ​ស្តាតដែល​គ្មាន​រោគសញ្ញា​
​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​គឺ​គ្មាន​បង្ហាញ​នូវ​រោគសញ្ញា​អ្វី​ទាំងអស់ ហើយ​មូលហេតុ​របស់​វា​ក៏​មិន​ទាន់​យល់​ដឹង​ច្បាស់លាស់​ដែរ​។​

​រោគ​វិនិច្ឆ័យ​
​ចំពោះ​រោគវិនិច្ឆ័យ​លើ​ការ​រលាក​ក្រពេញប្រូ​ស្តាត​គឺ​អាច​ផ្អែកទៅលើ​ប្រវត្តិ​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ​។ ហើយ​ការ​ធ្វើ​តេស្ត​ដ៏​សំខាន់​បំផុត​នោះ​គឺ ពិនិត្យ​ទឹកនោម​ដើម្បី​អាច​ញែក​អោយដាច់​នូវ​ប្រភេទ​ខុសៗ​គ្នា​របស់​ជំងឺ​។ លើស​ពី​នោះ​ក៏​អាច​ធ្វើតេស្ត​ឈាម ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា ថត​អេកូ ថត​កាំរស្មីអ៊ិច និង Computerized Tomography (CT) ដោយ​យោង​ទៅតាម​ស្ថានភាព​ជំងឺ​របស់​អ្នក​។​

​រោគវិនិច្ឆ័យ​ចំពោះ​ការ​រលាក​ក្រពេញប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួចស្រា​វ​
​ក្រោយពី​សាកសួរ​ប្រវត្តិ​ជំងឺ​រួច គ្រូពេទ្យ​ទំនងជា​ត្រូវ​ពិនិត្យ​លើ​រាងកាយ​ដោយ​ផ្តោត​សំខាន់​លើ​ថង​ពងស្វាស សើម្បី​រកមាន​អា​ការៈនៃការ​រលាក​ពង​ស្វា​ស់​។ ប្រសិន​បើ​ពិនិត្យ​ក្នុង​រុន្ធ​គូ​ថ នឹង​អាច​រកឃើញ​ថា​ក្រពេញប្រូ​ស្តាត​ទៅ​ជាហើម និង​ប៉ោង ព្រមទាំង​ជា​លក្ខណៈ​រលាក​ស្រួចស្រាវ​ទៀតផង​។​
​ការ​ធ្វើ​តេស្ត​ដោយ​ពិនិត្យ​ទឹកនោម​គឺ​ដើម្បី​រក​មើល​វត្តមាន​គ្រាប់​ឈាម​ស និង​បាក់តេរី​ដែល​ជា​សញ្ញា​នៃ​ការបង្ក​រោគ​។ ទឹក​នោម​ក៏​អាច​យក​ទៅ​បណ្តុះ​ដើម្បី​កំណត់​ពី​បាក់តេរី​ណាមួយ​ដែល​បង្ក​រោគ ប៉ុន្តែ​លទ្ធផល​ត្រូវ​ចំនាយ​រហូតដល់ ៧​ថ្ងៃ​ទើប​បាន​។ ហើយ​លទ្ធ​ភល​ដែល​បាន​មក​នឹង​ជួយ​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​នូវ​ការប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែ​ល​ត្រឹមត្រូវ​។​

រោគវិនិច្ឆ័យ​ចំពោះ​ការ​លាក​ក្រពេញប្រូ​ស្តាត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​
​រោគវិនិច្ឆ័​អាច​រកឃើ​ញ​ដោយសារ​ភាពមិនធម្មតា​នៅក្នុង​ទឹកនោម​។ ពេលខ្លះ​ការយក​ទឹកនោម​ត្រូវធ្វើឡើង​ក្រោយពី​ពិនិត្យ​លើ​ក្រពេញប្រូ​ស្តាត​រួច ព្រោះ​វា​អាច​អោយ​ក្រពេញប្រូ​ស្តាត​បញ្ចេញ​ទឹករំអិល​របស់​វា​មួយចំនួន​ចូលទៅក្នុង​ទឹកនោម​ដើម្បី​ធ្វើ​ការបណ្តុះ​។ តេស្ត​ឈាម​រក​មើល (Prostate Surface Antigen,PSA) អាច​នឹង​កើនឡើង​ប្រសិនបើ​មាន​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​។ ប៉ុន្តែ​តេស្ត PSA នេះ​ក៏​ត្រូវបាន​គេ​យក​ទៅប្រើ​ដើម្បី​រក​មើល​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ដែរ​។​

​រោគវិនិច្ឆ័យ​ចំពោះ​ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយ​គ្មាន​ការបង្ករោគ​រ៉ាំរ៉ៃ​
​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ចំពោះ​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​អោយបាន​ច្បាស់លាស់ រោគសញ្ញា​គួរតែ​កើតមាន​យ៉ាង​ហោច​ណាស់​ក៏​បី​ខែ​ដែរ​។ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ទាត់ចោល​ជំងឺ​ផ្សេង​បាន គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើតេស្ត​ឈាម តេស្ត​ទឹកនោម ថត​កាំរស្មីអ៊ិច និង​អេកូ​។​

រោគវិនិច្ឆ័យ​ចំពោះ​ការ​រលាក​ក្រពេញប្រូ​ស្តាតដែល​គ្មាន​រោគសញ្ញា​
​ទោះបីជា​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​មិន​មាន​បង្ហាញ​នូវ​រោគសញ្ញា​ក៏ដោយ ក៏​ការពិនិត្យ​ទៅលើ​ទឹកនោម​ឃើញ​មាន​ចំនួន​គ្រាប់​ឈាមស​ក្នុង​ទឹកនោម​ដែរ ប៉ុន្តែ​វា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ជំងឺ​ផ្សេងៗ​ទៀត​ទេ​។​

​ការព្យាបាល​
​ការ​រលាក​ក្រពេញប្រូ​ស្តា​ត​ដោយសារ​បាក់តេរី​ស្រួចស្រា​វ​ វិធានការណ៍​នៃ​ការព្យាបាល​គឺ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​មួយ​ខែ ដែល​ថ្នាំ​ច្រើនតែ​ជា Ciprofloxacin (Cipro) ឬ Tetracycline (Achromycin)​។ ចំពោះ​ការថែទាំ​ជំងឺ​នៅ​តាម​ផ្ទះ អ្នកជំងឺ​គួរតែ​ផឹកទឹក​អោយបាន​ច្រើន ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​សម្រាក​។​

​ប្រសិនបើ​អ្នកជំងឺ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ភ្លាមៗ ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ (​ដូចជា កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺមហារីក ឬ​ថ្នាំ​ទ​ប​ស្កាត់​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​មាន​ជំងឺអេដស៍​) ពួក​គេ​គួរតែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​អាច​ចាក់​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិ​ចតាម​សរសៃ និង​ថែ​ទាំង​ជំងឺ​ផ្សេងៗ​ទៀត​។​

ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយសារ​បាក់តេរី​រ៉ាំរ៉ៃ​
​ចំពោះ​ទម្រ​ង​ជំងឺ​ប្រភេទ​នេះ​ត្រូវ​ព្យាបាល​ជាមួយនឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដូចជា Ciprofloxacin (Cipro, Cipro XR), Sulfa Drug (Sulfamethoxazole និង Trimethoprim ឬ Bactrim) ឬ Erythromycin រយៈពេល​យូរ​រហូតដល់ ៨​សប្តាហ៍​ឯណោះ​។ ប៉ុន្តែ​ទោះបីជា​ការព្យាបាល​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​យ៉ាងណាក៏ដោយ ក៏​ការ​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​អាច​កើតឡើង​វិញ​ម្តង​ទៀត​ដែរ​។ នេះ​មិន​ដឹង​ថា​មក​ពី​ហេតុអ្វី​នោះទេ ប៉ុន្តែ​វា​អាច​ដោយសារតែ​ការ​ក្រ​នោម​អោយអស់​ទឹកនោម​ពី​ផ្លោក​នោម​ពេក​មើលទៅ​។ ចំនួន​ទឹកនោម​ដែល​សល់​ក្នុង​ផ្លោក​នោម​តិចតួច​អាច​គ្រប់គ្រាន់​នឹង​បង្ក​រោគ​បាន​។ ស្ថានភាព​បែប​នេះ​អាច​កើតឡើង​ដោយសារ Benign Prostatic Hypertrophy (BPH), គ្រួស​ក្នុង​ផ្លោក​នោម​ឬ គ្រួស​ក្នុង​ក្រពេញប្រូ​ស្តាត​។​

​ការ​រលាក​ក្រពេញប្រូ​ស្តាត​ដោយ​គ្មាន​ការបង្ករោគ​រ៉ាំរ៉ៃ​
​ការព្យាបាល​លើ​ស្ថានភាព​ជំងឺ​បែបនេះ​គឺ​ផ្តោត​ទៅលើ​ការគ្រប់គ្រង​លើ​ការឈឺចាប់​រ៉ាំរ៉ៃ និង​អាច​មាន​ការព្យាបាល​ដោយ​ចលនា និង​តិច​និច​អោយ​សាច់​ដុំសម្រាក គួបផ្សំ​នឹង​ការប្រើ​ថ្នាំ Tricyclic Antidepressant​។​ ចំពោះ​ថ្នាំ Alpha-adrenergic Blocker ប្រភេទ Tamsulosin (Flomax) និង Terazosin (Hytrin) ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ BPH និង​ការ​ស្ទះផ្លូវ​ចេញ​របស់​ផ្លោក​នោម​បានដែរ​។​

ការ​រលាក​ក្រពេញប្រូ​ស្តាតដែល​គ្មាន​រោគសញ្ញា​
​ស្ថានភាព​រលាក​ក្រពេញប្រូ​ស្តាត​ប្រភេទ​នេះ​មិន​ទាមទារ​អោយមាន​ការព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​មិន​អាច​មាន​កូន​បាន​ដោយសារ​តែ​ការ​រលាក់ ការព្យាបាល​ដោយ​ថ្នាំ Nonsteroidal Anti-inflammatory Medication (Ibuprofen, Motrin, Advil) ឬ អង់​ទី​បី​យ៉ូ​តិច​ប្រហែលជា​ត្រូវ​ប្រើ​មួយរយៈ​។​

ការបង្ការ​
​អ្នក​ប្រហែលជា​អាច​បង្ការ​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​បាន​តាមរយៈ​ការ​វិធានការ​ដូចខាងក្រោម​នេះ​៖

  • អនុវត្តន៍​ថែរក្សា​អនាម័យ​អោយបាន​ល្អ ជាពិសេស​ការសម្អាត​លិង្គ​។​
  • ផឹកទឹក​អោយបាន​គ្រប់គ្រាន់​ដើម្បី​នោម​ទៀងទាត់​
  • ស្វែងរក​ការព្យាបាល​ភ្លាម​ពេល​មាន​ការបង្ក​រោគ​លើ​ផ្លូវ​ទឹកមូដ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង