ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលកើតឡើងលើកោសិការបស់សុដន់។ ក្រោយពីជំងឺមហារីកស្បែក ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើមនុស្សស្រីក្នុងសហរដ្ឋអាមេរិក។ មហារីកសុដន់អាចកើតឡើងទាំងបុរស និងស្រ្តី​ប៉ុន្តែមនុស្សស្រីកើតមានញឹកញាប់ជាង។ 

ដោយសារតែមានការយល់ដឹងច្រើនអំពីជំងឺមហារីកសុដន់ទើបធ្វើឲ្យមានការរីកចម្រើនលើការពិនិត្យរកជំងឺនេះ ការកំណត់រោគវិនិច្ឆ័យ និងការព្យាបាលយ៉ាងល្អៗ។ អត្រានៃការរស់មានជីវិតក្រោយពីមានជំងឺមហារីកសុដន់បានកើនឡើង ហើយការស្លាប់ក៏ថយចុះច្រើនដែរ។

ការបង្កើតនូវភាពផ្លាស់ប្តូរចំពោះជីវិតប្រចាំថ្ងៃប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់បានដូចជា៖

  • ïពិគ្រោះជាមួយគ្រូពេទ្យអំពីការពិនិត្យរកជំងឺមហារីកសុដន់
  • ïសិក្សាបន្ថែមអំពីវិធីពិនិត្យសុដន់ដោយខ្លួនឯងដើម្បីស្វែងយល់កាន់តែច្រើនអំពីសុខភាពសុដន់
  • ïញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមដោយតិចជាងម្តងក្នុងមួយថ្ងៃ
  • ïហាត់ប្រាណឲ្យបានយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ 
  • ïកាត់បន្ថយការព្យាបាលដោយប្រើអ័រម៉ូនក្រោយរ៉ាំងរដូវរួច
  • ïរក្សាទម្ងន់ឲ្យនៅសុខភាពល្អ
  • ïជ្រើសរើសរបបអាហារដែលផ្តល់សុខភាព

បើសិនជាគ្រូពេទ្យបានវាយតម្លៃស្ថានភាពគ្រួសារអ្នក និងកត្តាផ្សេងៗទៀត ព្រមទាំងកំណត់ថា អ្នកប្រហែលជាប្រឈមខ្ពស់នឹងមហារីកសុដន់ ជម្រើសខាងក្រោមនេះអាចនឹងជួយបន្ថយការប្រឈមមុខបាន៖ 

  • ïការប្រើថ្នាំដើម្បីបង្ការដូចជា Tamoxifen និង Raloxifene។យ៉ាងណាមិញគួរតែពិភាក្សាជាមួយគ្រូពេទ្យជាសិនមុននឹងប្រើប្រាស់វា។ 
  • ïការវះកាត់បង្ការ៖ស្រ្តីដែលប្រឈមខ្ពស់នឹងមហារីកសុដន់ប្រហែលជាជ្រើសរើសការវះកាត់សុដន់ចេញតែម្តង។ពួកគេក៏អាចជ្រើសរើសការកាត់ក្រពេញអូវ៉ែទាំងពីរផងដែរដើម្បីបន្ថយការប្រឈមនឹងមហារីកទាំងសុដន់និងក្រពេញអូវ៉ែ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង