នៅមុនពេលដែលអ្នកសម្រេចចិត្តរៀបការជាមួយនរណាម្នាក់ អ្នកគួរតែមើលចរិតគេឲ្យបានច្បាស់ ទើបអាចរស់នៅដោយមានសុភមង្គល។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែរៀបការជាមួយបុរសដែលចេះដឹងគុណ។ បុរសបែបនេះ ជាបុរសដែលអាចធ្វើឲ្យអ្នកមានសុភមង្គល។
- បុរសដែលមានទំនួលខុសត្រូវ ក៏ជាស្វាមីល្អដែរ ព្រោះគេមិនងាយបោះបង់ចោលប្រពន្ធកូនទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ។ គេតែងតែនៅក្បែរអ្នក ហើយមើលថែអ្នកយ៉ាងល្អ។
- បុរសដែលមានទម្លាប់ល្អក្នុងការរស់នៅ ក៏អ្នកគួរតែជ្រើសរើសយកមកធ្វើជាគូអនាគតរបស់អ្នកដែរ។ មនុស្សប្រុសបែបនេះ នឹងអាចមើលថែគ្រួសារបានល្អ ហើយរៀបចំបានល្អទៀតផង។
- បុរសដែលទោះបីជាជួបនឹងបញ្ហាអ្វី ក៏មិនទម្លាក់កំហឹងមកលើខ្លួនអ្នក។ នេះហើយជាបុរសដែលកម្ររកបានណាស់។ ដូចនេះ អ្នកគួរតែថែរក្សាឲ្យបានល្អ៕