ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ក្នុងខែនេះ នឹងអាចសម្រេចគ្រប់រឿង ថែមទាំងមានគេនាំទ្រព្យមកឲ្យមិនតិចនោះទេ។ ជាពិសេស ចេញពីទ្វារភ្លាម ឃើញទ្រព្យភ្លាមតែម្តង។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់គ្រប់យ៉ាង ទើបអាចទទួលបានលុយច្រើនដែលមិនធ្លាប់មាន។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ នឹងមានលុយចូលមកផ្ទួនៗពេញមួយខែនេះ ដោយធ្វើឲ្យគេស្ងើចសរសើរជាខ្លាំង។ ជាពិសេស មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែមានគេតាមជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះទេលុយ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក ខែនេះជាខែទ្រព្យរបស់អ្នក ដោយធ្វើឲ្យទ្រព្យអាចមកពីគ្រប់ទិសទីតែម្តង។ ជាពិសេស ពេញ១ខែនេះ អ្នកនឹងអាចជួបនឹងលាភគ្រប់ទីកន្លែង ដោយធ្វើឲ្យអ្នកភ្ញាក់ផ្អើរខ្លាំងណាស់៕