​ប្រសិនបើ​ អ្នក​មិន​ធ្លាប់​រួមភេទ​នោះទេ​, ដុំ​ពក​នៅលើ​លិង្គ​របស់​អ្នក​អាច​ជា​ពងទឹក​លើ​ស្បែក ឬ​ភាពមិន​ដុះ​នៃ​រោម​។ នេះ​គឺជា​រឿង​ទូទៅ ហើយ​មិន​មាន​រឿង​អ្វី​ដែល​គួរអោយ​ព្រួយបារម្ភ​នោះទេ​។​

ប្រសិនបើ​អ្នក​ធ្លាប់​រួមភេទ​, ដុំ​ព​កលើ​លិង្គ​អាច​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ​។ ពងទឹក​ដែល​ឈឺ​, ដំបៅ​អាចជា​ជំងឺ​រើម​។ ភាព​សៗ​លើ​ប្រដាប់ភេទ​ក៏​អាច​បង្ហាញ​ឡើងជា​ដុំ​ព​កលើ​លិង្គ​ផងដែរ​។ ជួនកាល វា​មាន​ទម្រង់​មិន​ប្រក្រតី ឬ​ពិបាក​នឹង​ឃើញ ហើយ​វា​មិន​ឈឺ​ទៀតផង​។ ជំងឺស្វាយ​ប្រមេះ​ក៏​អាច​អោយ​មាន​ដំបៅ​នៅលើ​លិង្គ​មិន​ឈឺ​ផងដែរ​។ ចុងក្រោយ​, ជំងឺ molluscum contagiosum គឺជា​ការឆ្លង​មេរោគ​ដែល​អាច​ត្រូវបាន​រាលដាល​តាមរយៈ​ការ​រួមភេទ​។​

​ជំងឺ ​កាមរោគ​មិន​អាច​អោយ​មាន​ដុំ​ពក​ដែលនាំអោយ​ឈឺចាប់​នោះទេ ប៉ុន្តែ​វា​អាច​ជា​បញ្ហា​នៃ​សុខភាព​ផងដែរ​ប្រសិនបើ​វា​មិន​ត្រូវបាន​គេ​ ព្យាបាល​អោយបាន​ទាន់ពេលវេលា​។ ប្រាកដ​ណាស់​, ស្បែក​នៅលើ​លិង្គ​អាច​ត្រូវ​បាន​រលាក​។ ប៉ុន្តែ ចាប់តាំងពី​វា​មាន​ភាពលំបាក​ដើម្បី​ញែក​ពី​ភាព​ធម្មតា​នៃ​ដុំ​ពក និង​ដុំ​ពក​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​កាមរោគ​នោះមក​, អ្នក​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​បាន​រួមភេទ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង