​បុរស​មាន​ជាលិកា​សុដន់​មួយចំនួន​តូច ដែល​មិន​មាន​មុខងារ​ដូច​សុដន់​របស់​ស្រី្ត​ទេ ( ជាលិកា​សុដន់ ដែល​មិន​អាច​ផលិត ទឹក​ដោះ​បាន ) ដែល​ត្រូវបាន ប្រមូលផ្តុំ​នៅ​ក្នុង​តំបន់​ពីក្រោយ ក្បាលដោះ​ដោយផ្ទាល់ នៅ​ពី​លើ​ជញ្ជាំង​ទ្រូង​របស់​បុរស​។ ដូចជា ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​ដែរ មហារីក សុដន់​ចំពោះ​បុរស គឺជា កំណើន​មិន​រៀបរយ នៃ​កោសិកា​មិនធម្មតា​នៃ​ជាលិកា សុដន់​ទាំងនេះ​។​

​ជាលិកា​សុដន់ ទាំង​នៅក្នុង​ក្មេងប្រុស និង ក្មេងស្រី តែង​មាន​រចនាសម្ព័ន្ធ ចេញ​ឡើង​នូវ​បំពង់​។ ចំពោះ​ក្មេងស្រី នៅពេល​ពេញវ័យ អូវែ​របស់​ក្មេងស្រី បាន​ផលិត​អ័រម៉ូន ភេទ​ស្រី (​អ័រម៉ូន អឺស​ត្រូ​សែន​) ដែល បណ្តាល​ឱ្យ បំពង់ និង ក្រ​ពេញ ទឹក​ដោះ ( lobules ) មាន​ការរីកលូតលាស់ ដើម្បី​ធ្វើ​ការអភិវឌ្ឍ នៅ​ចុង នៃ​បំពង់​នេះ​ឱ្យ​មាន​រន្ធ​សម្រាប់​បញ្ចេញ​ទឹកដោះ​។ ចំនួន​នៃ​ជាលិកា​ជាតិ​ខ្លាញ់ និង កោសិការ​សន្ធាន​ដទៃទៀត នៅក្នុង​សុដន់ ក៏​បាន​រីក​លូតលាស់ នោះ​បានន័យថា ក្មេងស្រី​នោះ​គឺ ឈានដល់ វ័យ​គ្រប់ការ​។ ម្យ៉ាងវិញទៀត អ័រម៉ូន បុរស (​ដូចជា អ័រម៉ូន​តេស្ត​តូ​ស្តេ​រ៉ូន​) ដែល​ផលិត​ដោយ​ពងស្វាស បាន​ធ្វើឱ្យ​មាន​ការរីក​លូតលាស់​នៃ ជាលិកា​របស់​សុដន់ និង ការអភិវឌ្ឍ​នៃ​ក្រពេញ​ទាំងនោះ​ដែរ ប៉ុន្តែ ចំពោះ​សុដន់​របស់​បុរស គឺ​ត្រូវមាន​ទំហំ​តូច មិន​មាន​ការលូតលាស់​បំពង់​បញ្ចេញ​ទឹក​ដោះ និង​មិនសូវមាន​ជាតិ​ខ្លាញ់ និង ជាលិកា​សន្ធាន​ទេ​៕