ការ​រមាស់​ប្រដាប់​ភេទ​អាច​ជា​រោគ​សញ្ញា​នៃ​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ដែល​អាច​រួម​ប​ញ្ចូ​ទាំង​ ការ​ឆ្លង​មេរោគ​នៅ​នឹង​ទ្វារមាស​របស់​ស្ត្រី​ និង​ការ​រមាស់​នៅ​លើ​លិង្គ​បុរស​។​ ការ​រមាស់​អាច​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក​ ស្បែក​ ជំងឺ​កាមរោគ​ និង​អា​ឡែ​រ​ហ្សី​ជាដើម​។​

ក្នុង​ករណី​ជា​ច្រើន​ការ​រមាស់​ប្រដាប់បន្តពូជ​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​តែ​ការ​រលាក​អាច​នឹង​ជា​ដោយ​ខ្លួនឯង​ ប្រសិនបើ​ការ​រលាក​នោះ​បានជា​សះស្បើយ​។​ មូលហេតុ​ដទៃ​ទៀត​នៃ​ការ​រមាស់​អាច​តម្រូវ​ឱ្យ​មានការ​ព្យាបាល​ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ខ្លាំង​បន្ថែម​ទៀត​។​ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​អំពី​ការ​រមាស់​ប្រដាប់​ភេទ​ដែល​មិន​បាត់​ទៅ​វិញ​សូម​ទៅ​ពិ​ គ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​អ្នកជំនាញ​ថែទាំ​សុខភាព​របស់​អ្នក​។​

តើ​ការ​រមាស់​ប្រដាប់​ភេទ​អាច​ចៀសវាង​បាន​ដោយ​វិធី​ណា​?

ចំពោះ​ស្ត្រី​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ​

  • ​បន្ទាប់​ពី​បត់ជើងតូច​ ឬ​ធំ​សូម​លុបលាង​ពី​ខាង​មុខ​ទៅ​ក្រោយ​ដើម្បី​ការពារ​បាក់តេរី​ពី​រន្ធ​គូថ​ចូល​ទៅ​ក្នុង​ទ្វារមាស​
  • ​ចៀសវាង​ផលិតផល​គីមី​ដូច​ជា​ទឹក​លាង​ទ្វារមាស​ ឬ​ថ្នាំ​បាញ់​អនាម័យ​ស្ត្រី​ណា​ដែល​អាច​ធ្វើ​អោយ​អាស៊ីត​នៅ​ក្នុង​ទ្វារមាស​មានការ​ថយ​ចុះ​
  • ​ចៀសវាង​ផលិតផល​អនាម័យ​ស្ត្រី​ដែល​មាន​ក្លិនក្រអូប​ 

ចំពោះ​បុរស​គួរតែ​ចាត់វិធានការ​ដូច​ខាងក្រោម​នេះ​ដើម្បី​ជួយ​ចៀសវាង​ការ​រមាស់​ប្រដាប់បន្តពូជ​ 

  • លាង​សម្អាត​លិង្គ​អោយ​បាន​ល្អ​ រួម​ទាំង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​ នៅ​លើ​បុរស​ដែល​ពុំ​ទាន់​កាត់​ស្បែក​ចុង​លិង្គ​ចេញ​
  • ​រក្សា​វា​អោយ​នៅ​ស្ងួត​ជា​និច្ច​។​ការ​មាន​សំណើម​នៅ​ក្នុង​តំបន់​ប្រដាប់​ភេទ​អាច​នាំ​ឱ្យ​មាន​ ការ​ឆ្លង​មេរោគ​បាន​។​
  • ​ស្លៀកខោ​ដែល​ រលុងៗ​ ដែល​ធ្វើ​អំពី​សាច់​កំណាត់​មក​ពី​សរសៃ​ធម្មជាតិ​។​ ផ្លាស់​ប្តូរ​ខោ​ទ្រនាប់​យ៉ាង​យូរណាស់​ត្រឹម​២៤​ម៉ោង​។​
  • ​រក្សា​តំបន់​ប្រដាប់​ភេទ​អោយ​នៅ​ស្អាត​ និង​ស្ងួត​។​
  • ​ស​ម្ងួ​ត​ប្រដាប់​ភេទ​យ៉ាង​ហ្មត់ចត់​បន្ទាប់​ពី​ងូតទឹក​ និង​ហែល​ទឹក​។​ ចៀសវាង​ស្លៀក​សម្លៀក​បំពាក់​ សើម​ក្នុង​រយៈពេល​យូរ​។​
  • ​ចៀសវាង​ការ​រួម​ភេទ​ដោយ​មិន​បានការ​ពារ​ជា​ពិសេស​ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​ ដែល​ថា​អ្នក​ ឬ​ដៃគូ​របស់​អ្នក​អាច​មានការ​ឆ្លង​មេរោគ​។​