​ឈាម​ក្នុង​ទឹកកាម​អាច​បណ្តាលមកពី​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ទឹក​ម៉ូដ​របស់​បុរស​។ តំបន់​ដែល​ប៉ះពាល់​អាចជា ផ្លោក​នោម​, បង្ហួរ​នោម​, ពងស្វាស​, បំពង់​សម្រាប់​បញ្ចេញ​ទឹកកាម​ពី​ពងស្វាស (Seminal Vesicles), បំពង់ Epididymis (​កំណាត់​បំពង់​ទឹកកាម​ដែលមាន​នាទី​រក្សា​, ប​ន្ទុំ និង​ដឹកជញ្ជូន​មេ​ជីវិត​ឈ្មោល​) និង​ក្រពេញប្រូ​ស្តាត​។​

​ឈាម​ក្នុង​ទឹកកាម​ច្រើនតែ​ជួប​ច្រើន​បំផុត​នោះ​គឺ​បណ្តាលមកពី​ការ​ច្រឹប​សាច់​ពី​ក្រពេញប្រូ​ស្តា​ត​ទៅ​វិភាគ​។ បុរស​ប្រមាណ​ច្រើនជាង ៨០​ភាគរយ​ដែល​ច្រឹប​សាច់​ពី​ក្រពេញប្រូ​ស្តាត​ទៅ​វិភាគ​ប្រហែលជា​មាន​ឈាម​ក្នុង​ទឹកកាម​ជាប់​ពី ៣ ទៅ​៤​សប្តាហ៍​។ ម្យ៉ាងវិញទៀត ការចង​បំពង់​បញ្ចេញ​មេ​ជីវិត​ឈ្មោល (Vasectomy) ក៏​អាច​បណ្តាល​បណ្តាលអោយមាន​ឈាម​ក្នុង​ទឹកកាម​រយៈពេល​ប្រហែល ១​សប្តាហ៍​ក្រោយ​ដែរ​។​

​បុរស​ដែល​មាន​អាការៈ​ឈាម​ក្នុង​ទឹកកាម​ហើយ​មិន​បាន​ច្រឹប​សាច់​ក្រពេញប្រូ​ស្តា​ត​ទៅ​វិភាគ ឬ​កាត់​បំពង់​បញ្ចេញ​មេ​ជីវិត​ឈ្មោល​ទេ មាន​មួយ​ចំនួន​ប្រហែល​ជា​បណ្តាលមកពី​ជំងឺ​ដុំ​សាច់​មិនមែន​មហារីក និង​មហារីក​ក្នុង​ប្រព័ន្ធ​ទឹក​ម៉ូដ​បុរស​។ មាន​ករណី​ជា​ច្រើន ដែល​យើង​មិន​អាច​រកឃើញ​មូលហេតុ​ពិតប្រាកដ​របស់​វា​បាន​។​

​ខាងក្រោម​នេះ​គជា​រឿង​មួយចំនួន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មាន​វត្តមាន​ឈាម​ក្នុង​ទឹកកាម​៖

  • ដុំ​សាច់​មិនមែន​មហារីក ឬ​មហារីក​លើ​ក្រពេញប្រូ​ស្តាត​, ផ្លោក​នោម​, ពងស្វាស ឬ​បំពង់ Seminal Vesicles
  • ការបង្ក​រោគ​ដូចជា ជំងឺ​ប្រមេះ​ទឹកថ្លា​, ជំងឺ​ប៉េស​, Cytomegalovirus និង Trichomoniasis
  • គ្រួស​ក្នុង​បំពង់ Seminal Vesicles ឬ​ក្រពេញប្រូ​ស្តាត​
  • ប៉ូ​លី​ព​ក្នុង​បង្ហួរ​នោម​
  • ការស្ទះ​នៅ​បំពង់​បាញ់​ទឹកកាម
  • មហារីក​ដែល​រីក​រាលដាល និង​មាន​ទីតាំង​ក្នុង​ប្រព័ន្ធ​ទឹក​ម៉ូដ​
  • គី​ស​, ហូរឈាម ឬ​ភាពមិនធម្មតា​ផ្សេងៗ​ទៀត​ក្នុង​បំពង់ Seminal Vesicles​៕