​ចំនួន​មេ​ជីវិត​ឈ្មោល​តិច​មាន​ន័យ​ថា​សារធាតុ​រាវ​(​ទឹកកាម​)​ដែល​អ្នក​បាន​បញ្ចេញ​ក្នុង​អំឡុង​ពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិច​ជាង​ធម្មតា​។​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​អ្នក​ត្រូវបាន​គេ​ចាត់ទុក​ថា​តិចជាង​ធម្មតា​ប្រសិនបើ​អ្នក​មាន​មេ​ជីវិត​ឈ្មោល​តិចជាង​១៥​លាន​មេ​ជីវិត​ឈ្មោល​ក្នុង​មួយ​មី​លី​លីត្រ​នៃ​ទឹកកាម​។​

​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិច​ជាង​ធម្មតា​នឹង​បន្ថយ​ឪ​កាស​របស់​មេ​ជីវិត​ឈ្មោល​របស់​អ្នក​ក្នុង​ការបង្ក​កំនើត​ជាមួយ​ស៊ុត​ដៃគូ​របស់​អ្នក​ដែល​ជា​លទ្ធផល​នៅក្នុង​ការធ្វើ​អោយមាន​ផ្ទៃពោះ​។​ដោយឡែក​បុរស​ជាច្រើន​ដែល​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិចជាង​ធម្មតា​នៅ​តែ​អាច​មាន​កូន​បាន​។​សញ្ញា​ដ៏​សំខាន់​នៃ​ការ​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិចជាង​ធម្មតា​គឺ​ជា​ការ​អសមត្ថភាព​ក្នុងការ​មានកូន​។​មិន​មាន​រោគសញ្ញា​ជាក់ស្តែង​ផ្សេង​ទៀត​ត្រូវបាន​មើលឃើញ​នោះទេ​។​ក្នុង​ករណី​ខ្លះ​ដែល​ជា​បញ្ហា​មូលដ្ឋាន​ដូចជា​ខ្វះ​អរ​ម៉ូ​ន​ឬ​លក្ខខណ្ឌ​ដែល​មេ​ជីវិត​ឈ្មោល​មិនអាច​ធ្វើដំណើរ​ក្នុង​បំពង់​មេ​ជីវិត​បាន​អាច​បណ្តាលអោយមាន​រោគសញ្ញា​បាន​។​ រោគសញ្ញា​នៃ​ការ​មាន​ចំនួន​មេ​ជីវិត​ឈ្មោល​តិចជាង​ធម្មតា​អាច​រួមមាន​៖

. បញ្ហា​នឹង​មុខងារ​ផ្លូវភេទ​ឧទាហរណ៍​មាន​ចំណង់​ផ្លូវភេទ​តិច​ឬ​ពិបាក​ក្នុង​ការឡើង​រឹង​នៃ​លិង្គ​
. មាន​ការឈឺចាប់​ហើម​ឬ​មាន​ដុំ​នៅក្នុង​តំបន់​ពងស្វាស​
. មាន​ការថយចុះ​ចំនួន​រោម​មុខ​ឬ​រោម​លើ​រាងកាយ​ឬ​សញ្ញា​ផ្សេង​ទៀត​នៃ​ក្រូម៉ូសូម​ឬ​ អ័រម៉ូន​ដែល​មាន​ភាពមិនប្រក្រតី​
​. សូម​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​

. មិន​អាច​មាន​កូន​បន្ទាប់​ពី​១​ឆ្នាំ​នៃ​ការ​រួមភេទ​ជាធម្មតា​ដោយ​មិន​បាន​ការពារ​ជាមួយ​ដៃគូ​របស់​អ្នក​
. មាន​បញ្ហា​ក្នុង​ការឡើង​រឹង​របស់​លិង្គ​និង​បាញ់​ទឹកកាម​ឬ​បញ្ហា​ចំណង់​ផ្លូវភេទ​មាន​កំរិត​ទាប​ឬ​បញ្ហា​ផ្សេង​ទៀត​ជាមួយ​នឹង​មុខងារ​ផ្លូវភេទ​
. មានការ​ឈឺចាប់​មិន​ស្រួល​ដុំ​ឬ​ហើម​នៅក្នុង​តំបន់​ពង់​ស្វា​ស​
. មាន​ប្រវត្តិ​នៃ​បញ្ហា​ពងស្វាស​ក្រពេញប្រូ​ស្តាតឬ​បញ្ហា​ផ្លូវភេទ​
. ធ្លាប់​មាន​ការវះកាត់​នៅ​តំបន់​ក្រលៀន ពងស្វាស និង លិង្គ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង