នៅពេលដែល​មនុស្ស​ប្រុស​ឈាន​ចូល​ពេញវ័យ​, ការប្រែប្រួល​ទាំងអស់​នៅក្នុង​ខ្លួន​អាច​កើតមាន​។ មួយ​ក្នុងចំនោម​នោះ​គឺ​ជាលិកា​សុដន់​ឡើង​ធំ​។ ដុំ​តូច​ជាមួយនឹង​ការ​តឹង​នៃ​ក្បាល​សុដន់​នោះ គឺជា​ផ្នែក​មួយ​ធម្មតា​នៃ​ការ​ពេញវ័យ​។ ជា​ការពិត​, ប្រហែល​ក្មេងប្រុស​ពាក់កណ្តាល​បាន​វិវត្ត​ទៅ​ជា​សុដន់​រីក​ធំ​បន្តិច​អំឡុងពេល​ពេញវ័យ​។ ជាធម្មតា វា​មាន​មួយរយៈ ហើយ​អាច​កើត​មាន​តែ​ម្ខាង ឬ​ទាំង​សងខាង​។ ក្មេងប្រុស​មួយចំនួន​អាច​មាន​អារម្មណ៍​ថា​តឹង​នៅ​នឹង​សុដន់​នៅពេលដែល​ពួកគេ​ឈានចូល​ពេញវ័យ​។​

​ការប្រែប្រួល​សុដន់​ចំពោះ​មនុស្ស​ប្រុស​វ័យ​ជំទង់​គឺជា​ផ្នែក​មួយ​នៃ​ការ​ពេញវ័យ ហើយ​វា​កម្រ​នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់​។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​វា​អាច​ធ្ងន់ធ្ងរ គឺ​ប្រសិនបើ​ដុំ​នោះ​ធំ​ទៅៗ​, ក្លាយ​ជា​តឹង​, ឈឺ ឬ​ប្រសិនបើ​អ្នក​សម្គាល់​ថា​មាន​ហៀរ​ទឹក​ចេញពី​ក្បាល​សុដន់​មក​។ ប្រសិនបើ​វា​មាន​មែន​, សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ដើម្បិ​ប្រាកដថា វា​មិនមែន​ជា​សញ្ញា​នៃ​បញ្ហា​ដទៃទៀត​នោះ​ទេ ព្រោះ​ការប្រែប្រួល​សុដន់​ចំពោះ​មនុស្ស​ប្រុស​វ័យ​ជំទង់​ស្ទើរតែ​មិន​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​នោះទេ​។​

​ប្រសិនបើ​អ្នក​មិន​បារម្ភ​ក៏ដោយ​, វា​ជា​ការល្អ​ដើម្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ការប្រែប្រួល​រូបរាងកាយ​របស់​អ្នក​។ គ្រូពេទ្យ​គឺ​ជា​ប្រភព​ល្អ​បំផុត​ក្នុង​ការពិគ្រោះ​បញ្ហា​សុខភាព​នានា​។ លើសពីនេះ​, ការ​ស៊ាំ​នឹង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​នឹង​ជួយ​អ្នក​ជៀស​ឆ្ងាយ​ពី​ជំងឺ​នានា​នៅពេល​ដែល​អ្នក​លូតលាស់​ទៅទៀត​៕