ដោយសារ​តែ​បុរស​មិន​មាន​ការឆ្លងកាត់​រយៈ​ពេល​នៃ​ការកំនត់​ច្បាស់លាស់​ទៅលើ​រឿង​អស់​រដូវ​នោះ​, គ្រូពេទ្យ​មួយចំនួន​សំដៅលើ​បញ្ហា​នៃ​ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ពេលដែល​បុរស​មានវ័​យ​ចំណាស់​ជាការ​អស់​រដូវ​ចំពោះ​បុរស​។ បុរស​នឹង​មាន​ការថយចុះ​ការផលិត​អរ​ម៉ូ​ន​បុរស​តេស្តូ​ស្តេ​រ៉ូន​នៅពេល​ដែល​អាយុ​កាន់តែ​ធំ ប៉ុន្តែ​នេះ​កើតមាន​ឡើង​ជាមួយ​នឹង​បញ្ហា​នៃ​ជំងឺ​មួយចំនួន​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។ ស្រប​ជាមួយនឹង​ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​, បុរស​មួយចំនួន​មាន​រោគសញ្ញា​ដូចជា អស់កម្លាំង​, ខ្សោយ​, ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ផ្លូវភេទ​។ ទំនាក់​ទ​នង​នៃ​រោគសញ្ញា​ទាំងនោះ​នៃ​កម្រិត​នៃ​ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន គឺ​មាន​ភាព​ផ្ទុយគ្នា​ទៅវិញទៅមក​។​

​មិន​ដូច​ទៅ​នឹង​ការ​អស់​រដូវ​ចំពោះ​មនុស្ស​ស្រី​នោះទេ​, នៅពេល​ដែល​ការ​ផលឹត​អរម៉ូន​បាន​ឈប់​ពេញលេញ​នោះ​, ការថយចុះ​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​ចំពោះ​បុរស គឺជា​ដំណើរការ​យឺតៗ​។ ពងស្វាស មិន​ដូច​ទៅ​នឹង​ក្រពេញ​អូវែរ​ទេ​, មិន​ក្លាយជា​ប្រើ​នូវ​សារធាតុ​ផ្សេង​ជា​តម្រូវការ​ដើម្បី​បង្កើត​អរ​ម៉ូ​ន​តេស្តូ​ស្តេ​រ៉ូន​នោះទេ​។ បុរស​ដែល​មាន​សុខភាព​ល្អ​អាចបង្កើត​មេ​ជីវិត​ឈ្មោល​បាន​យ៉ាង​ល្អ​ទោះជា​មាន​អាយុ​លើសពី​៨០​ឆ្នាំ​ក៏​ដោយ​។​

ទោះជា​យ៉ាងណា​ក៏ដោយ​, ជា​លទ្ធផល​, ការប្រែប្រួល​ចំពោះ​មុខងារ​នៃ​ពងស្វាស​អាច​កើត​មាន​លឿន​នៅ​អាយុ ៤៥​ឆ្នាំ ទៅ​៥០​ឆ្នាំ និង​យូរ​ក្រោយ​អាយុ​៧០​ឆ្នាំ​ចំពោះ​បុរស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង