​ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាងកាយ​បុរស​គឺ​ពងស្វាស​។ ពងស្វាស់​អាច​នឹង​មាន​ជម្ងឺ និង​មាន​បញ្ហា​ស្រដៀង​គ្នា​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ផងដែរ​។ ការឈឺចាប់​មួយ​រំពេច​នៅលើ​ប្រដាប់ភេទ​អាច​ធ្វើអោយ​មាន​ការរំខាន និង​ថប់​អា​រម្ម​រណ៏​។

ការឈឺចាប់​លើ​ពងស្វាស​(​ម្ខាង ឬ​ទាំង​សងខាង​)​គឺជា​បញ្ហា​ធម្មតា​បំផុត​ដែល​ប៉ះពាល់​លើ​បុរស​ដែល​មិន​គិត​ពី​អាយុ​នោះទេ​។ ការឈឺចាប់​យឺតៗ ហើយ​មិន​មាន​ការប្រប្រួល និង​ការឈឺ​ឡើង​មួយ​រំពេច​ហើយ​ធ្ងន់ធ្ងរ​គឺ​ជា​ប្រភេទ​ខុសគ្នា​នៃ​ការឈឺ​ពងស្វាស​។

ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវបាន​ព្យាបាល​នោះ​ទេ​វា​អាច​បណ្តាលអោយ​មាន​ជំងឺ​ងាប់​លិង្គ គ្មាន​កូន និង​អាច​ធ្វើអោយ​បាត់បង់​ពងស្វាស​តែម្តង​។ មនុស្ស​ដែល​មាន​ការឈឺចាប់​មួយ​រំពេច និង​ធ្ងន់ធ្ងរ​គួរតែ​ទៅ​ជួប​នឹង​គ្រូពេទ្យ ឯកទេស​ផ្លូវ​ទឹកនោម​(urologist)​ភ្លាមៗ មិនត្រូវ​មាន​ការពន្យា​ពេល​ណាមួយ​នោះ​ទេ​។

ការឈឺចាប់​យឺតៗ ហើយ​មិន​មាន​ការប្រែប្រួល​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ការព្យាបាល​ដោយ​ខ្លួនឯង​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ពី​ការឈឺចាប់​។ ការឈឺ​ពងស្វាស​ធ្ងន់ធ្ងរ​គឺ​បង្កឡើង​ដោយ សារ​តែ​ការ​រមួល​ទង​ពង់​ស្វា​ស​(torsion testicular) ហើយ​ធ្វើអោយ​បាត់បង់​ការផ្គត់ផ្គង់​ឈាម​ទៅកាន់​ពង់​ស្វាស់​។ ស្ថានភាព​បន្ទាន់​មួយ​នេះ​តម្រូវអោយ​មាន​ការវះកាត់​ជា​បន្ទាន់​ដើម្បី​ស្រាយ​ភាព​រមួល និង​ដើម្បី​ប​ងា្ករ​ការបាត់បង់​នៃ​ពងស្វាស​។

ការឈឺ​យឺតៗ​ហើយ​មិន​មាន​ភាពប្រែប្រួល​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​ជា​ច្រើន​ដូចជា​ការរង​របួស ការ​ប៉ះ​ទង្កេច ជំងឺ​ស្រឡទែន ជំងឺមហារីក ពង​កោប​(varicocele) ជំងឺ​ក្លន រលាក​ក្បាល​ទង​ពង់​ស្វាស​(epididymitis) គ្រួស​ក្នុង​តម្រង​នោម និង​ការ​រលាក​ពង់​ស្វា​ស់​(orchitis)​។

រោគសញ្ញា​ទូទៅ បំផុត​នៃ​ការឈឺ​ពងស្វាស​រួមមាន​គ្រុ​នក្តៅ ក្អួត ក្រហម​លើ​ស្បែក​ពងស្វាស​(scrotum) ឈឺ​ពោះ មាន​ឈាម​នៅក្នុង​ទឹកនោម​( hematuria ) នោម​ទាស់ ថយ​ចុះ​បរិមាណ​ទឹកនោម មាន​ការហូរ​ទឹករំអិល​មិនធម្មតា​ពី​បង្ហួរ​នោម ការ​ហើម​ពងស្វាស ចង្អោ​រ និង​ការឈឺចាប់​នៅក្នុង​ពងស្វាស​៕