ទឹកកាម​គឺជា​សារធាតុ​រាវ​មាន​ពណ៌​ស ឬ​ពណ៌​ប្រផេះ​ដែល​ចេញពី​បង្ហួ​នោម​ក្នុងពេល​រួមភេទ​។​ជា​ធម្មតា​ក្នុង​១​មី​លី​លីត្រ​នៃ​ទឹកកាម​មាន​មេ​ជីវិត​រាប់លាន ប៉ុន្តែ​ភាគច្រើន​នៃ​ទឹកកាម​គឺ​ទឹក​រំអឹល​ដែល​បញ្ចេញ​ពី​ក្រពេញ​នៅក្នុង​សរីរាង្គ​បន្ត​ពូជ​របស់​បុរស​។ គោលបំណង​នៃ​ការបញ្ចេញ​ទឹកកាម​គឺ​សម្រាប់​ការ​បន្ត​ពូជ​ដែល​ដូច​ជា​ការដឹកជញ្ជូន​មេ​ជីវិត​ឈ្មោល​ចូលទៅ​ក្នុង​បំពង់​បន្ត​ពូជ​របស់​ស្ត្រី​។

បើទោះបីជា​ការបញ្ចេញ​ទឹកកាម អម​ទៅ​ដោយ​ការឈាន​ដល់​ចំនុចកំពូល និង​ភាព​សុខ​ស្រួល​ផ្លូវភេទ​ក៏ដោយ តែ​ការឡើង​រឹង​នៃ​លិង្គ នឹង​ការ​ដល់​ចំនុច​កំពូល​គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​យន្តការ​ដាច់ដោយឡែក​ពីគ្នា ហើយ​ការបញ្ចេញ​ទឹកកាម​គឺ​មិន​សំខាន់​សម្រាប់​ភាពសប្បាយ​នៃ​ការ​រួមភេទ​នៅលើ​មនុស្ស​ភាគច្រើន​នោះ​ទេ​។ ទឹកកាម​ជាធម្មតា​មាន​ពណ៌​ស ឬ​ពណ៌​ប្រផេះ ប៉ុន្តែ​ម្តងម្កាល​វា​អាច​ប្រែ​ទៅ​ជា​លឿង​។ ទឹកកាម​អាច​មាន​ពណ៌​ផ្កាឈូក ឬ​ពណ៌​ក្រហម​ដែល​បង្ហាញ​ថា​មាន​វត្តមាន​នៃ​ឈាម​ក្នុង​ទឹកកាម​។ ទោះជា​យ៉ាងណា​វា​គឺជា​រឿង​ដ៏​កម្រ​មួយ​ដោយសារ​តែ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​។

បុរស​ដែល​មាន​ទឹកកាម​ដែល​មើលទៅ​ហាក់ដូចជា​ឈាម គួរតែ​ស្វែងរក​ដំបូន្មាន​ពី​គ្រូពេទ្យ​។ ទឹកកាម​នឹង​កក​ភ្លាមៗ​បន្ទាប់ពី​បាន​បាញ់​ចេញមក​ខាងក្រៅ​ហើយ​មាន​សភាព​ស្អិតៗ​ដូច​ចា​ហ៊ួយ​។ វា​នឹង​រាវ​វិញ​ម្តងទៀត​ក្នុង​៥​ទៅ​៤០​នាទី​។ វា​គឺជា​ការធម្មតា​ទេ​ដែល​ទឹកកាម​កក​ដុំៗ​ដូច​ចា​ហ៊ួយ ហើយ​នេះ​មិន​បាន​បញ្ជាក់ថា​មាន​បញ្ហា​សុខភាព ឬ​ការ​ដែល​មិន​អាច​មាន​កូន​ណា​មួយ​ឡើយ​។ ការ​ដែល​មិន​អាច​កក និង​រាវ​វិញ​បាន​ទេ​ទើប​ជា​បញ្ហា​ដែល​អាច​បង្ក​អោយ​មាន​បញ្ហាអ​ត់​កូន​នេះ​។​

​ជា​មធ្យម​ទឹកកាម​ដែល​បាន​ផលិត​ដើម្បីរ​បញ្ចេញ​មក​ក្រៅ​គឺ​២​ទៅ​៥​មី​លី​លីត្រ​។ បរិមាណ​ដែល​តិចជាង​១.៥​មី​លី​លីត្រ​( hypospermia ) ឬ​ច្រើន​ជាង​៥.៥​មី​លី​លីត្រ​( hyperspermia )​គឺ​ប្រហែលជា​ភាព​មិន​ធម្មតា​មួយ​។ បរិមាណ​នៃ​ទឹកកាម​តិច​អាច​កើតមាន​ផង​ដែរ​មក​ពី​ការបញ្ចេញ​ទឹកកាម​ញឹកញាប់​ពេក និង​មាន​បរិមាណ​ទឹកកាម​ច្រើន​លើស​ធម្មតា​អាចមកពី​ខាន​បញ្ចេញ​ទឹកកាម​យូរពេក​។ អង្គការ​សុខភាព​ពិភពលោក​បាន​ផ្តល់​នូវ​និយមន័យ​នៃ​ពាក្យ​ថា “​ធម្មតា​” នៃ​ចំនួន​មេ​ជីវិត​ឈ្មោល​មួយ​ដូចខាងក្រោម​នេះ​៖

កំហាប់​នៃ​មេ​ជីវិត​យ៉ាង​ហោច​ណាស់​ក៏មាន​២០​លាន​ក្នុង​មួយ​មី​លី​លីត្រ​នៃ​ទឹកកាម​
បរិមាណ​ទឹកកាម​យ៉ាង​ហោច​ណាស់​២​មី​លី​លីត្រ​រាល់​ពេញ​បញ្ចេញ​ម្តងៗ​
ចំនួន​សរុប​នៃ​មេ​ជីវិត​ឈ្មោល​(spermatozoa)​នៅក្នុង​ការបាញ់​ទឹកកាម​ម្តង​យ៉ាងហោចណាស់​ក៏​៤០​លាន​
យ៉ាងហោចណាស់​៧៥​ភាគរយ​នៃ​spermatozoa​គួរតែ​នៅរស់​
យ៉ាងហោចណាស់​៣០​ភាគរយ​នៃ​spermatozoa​គួរតែ​មាន​រូបរាង និង​ទម្រ​ង​ត្រឹមត្រូវ​
យ៉ាងហោចណាស់​២៥​ភាគរយ​នៃ​spermatozoa គួរតែ​មាន​ចលនា​ទៅ​មុខ​បាន​រហ័ស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង