ទោះខំខ្លាំងប៉ុណ្ណាក៏ពិបាកនឹងស្រកទម្ងន់ដែរប្រសិនបើអ្នកមិនចៀសឱ្យផុតនូវកំហុសមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកំហុសទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកំហុសដែលអ្នកគួរចៀសវាង ៖

១. មិនរួមបញ្ចូលប្រូតេអ៊ីនក្នុងរបបអាហារ

ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់បានប្រសើរដូចចិត្តដែរ។

២. រំលងអាហារ

មនុស្សមួយចំនួនគិតថាការរំលង ឬតមមិនទទួលទានអាហារនឹងជួយឱ្យពួកគេស្រកទម្ងន់បានឆាប់។ ហើយវាជាការពិតដែលការមិនទទួលទានអាហារអាចបន្ថយកាឡូរី ប៉ុន្តែវិធីសាស្ត្រនេះគ្មានប្រសិទ្ធភាពរយៈពេលយូរឡើយនិងថែមទាំងបង្កផលប៉ះពាល់ដល់សុខភាពរាងកាយទៀត។ ដូច្នេះដើម្បីជាការប្រសើរអ្នកមិនគួររំលងម៉ោងអាហារដែលសំខាន់ៗប្រចាំថ្ងៃឡើយពិសេសអាហារពេលព្រឹក! ទោះជាយ៉ាងណាចូរជ្រើសទទួលទានអាហារសុខភាពល្អ។

៣. ធ្វើសកម្មភាពរាងកាយតិច ឬច្រើនពេក

ដើម្បីស្រកទម្ងន់អ្នកគួរចាំក្នុងចិត្តថាត្រូវព្យាយាមធ្វើសកម្មភាពរាងកាយផងដោយមិនមែនគិតខ្វល់តែពីបរិមាណកាឡូរីឡើយ។ ប្រសិនបើអ្នកមិនទាន់បានធ្វើលំហាត់ប្រាណអ្វីសោះ ចូរចាប់ផ្ដើម។ ប៉ុន្តែប្រសិនបើធ្វើហើយហាក់ដូចជាមិនបានផល ចូរព្យាយាមជ្រើសរើសលំហាត់ប្រាណដែលសមស្របបំផុត និងទុកពេលឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ដើម្បីស្ដារភាពប្រសើរឡើងវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង