ចង់ឱ្យសក់ដុះលឿនក្រាស់ឆាប់រហ័សមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិដែលជួយឱ្យសក់ឆាប់ដុះលឿនក្រាស់ ៖
១. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុតឱ្យសព្វ រួមលាបលើសក់និងទុកចោលសម្រាប់រយៈពេលប្រហែក ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហនិងកក់សក់ជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ៣០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៣. ផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនសាច់ផ្លែបឺរទុំមួយផ្លែឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១ ម៉ោងសិន សឹមងូតទឹកកក់សម្អាតសក់ចេញ។ អ្នកអាចលាយផ្លែបឺរទុំកិនម៉ដ្ឋ ១ ផ្លែ ចេកទុំកិនម៉ដ្ឋ ១ ផ្លែ និងប្រេងអូលីវ ១ ស្លាបព្រាបាយចូលគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញនិងកក់សក់ដូចពេលធម្មតា។
៤. ទឹកក្រូចច្របាច់ស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់បង្ហូរទឹកក្រូចច្របាច់ស្រស់ពេញលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកស្អាត។ អ្នកអាចលាយទឹកក្រូចច្របាច់ស្រស់ក្នុងបរិមាណស្មើគ្នាជាមួយប្រេងអូលីវ រួចសឹមលាបលើសក់និងស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី រួចលាងសម្អាតចេញជាមួយទឹកស្អាតធម្មតា។
៥. ប្រេងអូលីវ
មួយម៉ោងមុនពេលងូតទឹក ចូរលាបម៉ាស្សាប្រេងអូលីវលើស្បែកក្បាល។ កក់សម្អាតសក់ចេញជាមួយសាប៊ូដូចពេលធម្មតាជាការស្រេច។ ប្រសិនបើគ្មានប្រេងអូលីវ អ្នកអាចប្រើប្រាស់ប្រេងដូងជំនួសវិញ៕