មានស្ត្រីជាច្រើនតែងតែមានចំងល់រាប់មិនអស់ក្រោយពេលសម្រាលកូនរួច។តើមានអ្វីខ្លះទៅ?
- តើគួរតែបំបៅដោះកូនដល់ពេលណា?
- អ្នកអាចបំបៅដោះកូនដល់អាយុ៤ទៅ៦ខែ បន្ទាប់មកអ្នកអាចបន្ថែមអាហារដែលមានជីជាតិបញ្ចុកកូនបាន។
- តើពេលណាអាចរួមភេទបាន?
- អ្នកអាចរួមភេទបានក្រោយពេលដែលអ្នកមកឈាមកង្វក់នោះអស់ ប៉ុន្តែអ្នកគួរតែប្រើស្រោមអនាម័យ ព្រោះអ្នកអាចនឹងមានផ្ទៃពោះម្តងទៀត។
- តើពេលណាទើបមករដូវម្តងទៀត?
- បើអ្នកបំបៅដោះកូន នោះនៅចន្លោះពេលដែលអ្នកបំបៅគឺមិនមានរដូវទេ លុះដល់គ្រប់មួយខែក្រោយ ទើបមានរដូវវិញ។
- តើក្រោយពេលមករដូវ អាចបន្តបំបៅដោះកូនឬទេ?
- អ្នកគឺនៅតែអាចបន្តបំបៅបាន វាមិនប៉ះពាល់ដល់អ្វីឡើយ។
- តើពេលណាអាចមានផ្ទៃពោះម្តងទៀត?
- បើអ្នកកើតដោយមិនវះ អ្នកអាចមានផ្ទៃពោះម្តងទៀតគ្រប់ពេល តែយកល្អ អ្នកគួរតែចាំដល់កូនអាយុ១ខួបសិនទើបមាន ព្រោះដើម្បីសុខភាពអ្នកល្អ។តែបើអ្នកវះ អ្នកត្រូវតែចាំដល់១ឆ្នាំកន្លះទើបអាចមានម្តងទៀត ព្រោះដើម្បីឱ្យមុខរបួសអ្នកជាសះស្បើយបានល្អជាមុនសិន៕