ទឹកសណ្តែកពិតជាល្អណាស់សម្រាប់នារីគ្រប់រូបបើអ្នកផឹកច្រើន វាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនប្រភេទដែលអ្នកនឹកស្មានមិនដល់។
- បើអ្នកផឹកទឹកសណ្តែកច្រើន អ្នកនឹងមានរាងដ៏Slimមួយដែលអ្នកដទៃច្រណែន ព្រោះមានសារធាតុម្យ៉ាងដែលអាចទប់ជាតិស្ករមិនឱ្យរាងកាយអ្នកស្រូបយកច្រើន ដូចនេះអ្នកមិនងាយធាត់ឡើយ។
- នៅក្នុងទឹកសណ្តែកមានសារធាតុប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលអាចទប់មិនឱ្យជាតិអំបិលចូលក្នុងខ្លួនអ្នកច្រើនទេ ដូចនេះអ្នកនឹងមិនងាយហើមមុខ និងដៃជើងទេ មុខអ្នកនឹងស្អាតជានិច្ច។
- បើអ្នកផឹកទឹកសណ្តែកច្រើន នោះខួរក្បាលអ្នកមិនងាយចាស់ឡើយ ថែមទាំងអាចធ្វើឱ្យអ្នកាន់តែឆ្លាតទៀតផង មានការចងចាំល្អ មិនងាយភ្លេច។
- នៅពេលដែលអ្នកទល់លាមក វាក៏អាចជួយអ្នកបានដែរ ហើយវាថែមទាំងជួយធ្វើឱ្យមុខអ្នកមានសំណើមទៀតផង។
- វានឹងធ្វើឱ្យអ្នកនៅក្មេងជានិច្ច មិនងាយចាស់ឡើយ ថែមទាំងមានមុខដ៏ទន់រលោងទៀតផង៕