ថ្លើមគឺជាសរីរាង្គដ៏ធំមួយដែលមានរាងដូចជាបាលទាលអោប និងមានទីតាំងនៅផ្នែគខាងលើ, ខាងស្តាំនៃពោះ។ ចំពោះពាក្យវេជ្ជសាស្រ្តដែលបង្ហាញថាថ្លើមរីកគេហៅថា Hepatomegaly។ ការរីករបស់ថ្លើមមិនមែនជាជំងឺទេ។ វាគឺជាសញ្ញាមួយនៃបញ្ហាមួយផ្សេងទៀតប៉ុណ្ណោះដូចជា ជំងឺថ្លើម, ខ្សោយបេះដូង ឬជំងឺមហារីក។​ ចំពោះការព្យាបាលអាការៈថ្លើមរីកនេះគឺត្រូវធ្វើយ៉ាងណាសម្គាល់ និងគ្រប់គ្រង់មូលហេតុរបស់វា។

ដើម្បីបន្ថយការប្រឈមនឹងជំងឺថ្លើម អ្នកអាចធ្វើបានដូចខាងក្រោមនេះ៖

១ ជ្រើសរើសអាហារដែលផ្តល់សុខភាពដូចជាបន្លែ, ផ្លែឈើនិងគ្រាប់ធញ្ញជាតិ
២ ទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
៣ ប្រើថ្នាំ, វីតាមីនឬថ្នាំបំប៉នតាមវេជ្ជបញ្ជា
៤ កាត់បន្ថយការប៉ះពាល់នឹងធាតុគីមីផ្សេងៗដូចជាទឹកលាងសម្អាត, ថ្នាំសម្លាប់សត្វល្អិតនិងធាតុគីមីពុលផ្សេងៗទៀត
៥ ថែរក្សាទម្ងន់ខ្លួនអោយនៅសុខភាពល្អ​តាមរយៈការកាត់បន្ថយចំនួនកាឡូរីនិងបង្កើនការហាត់ប្រាណបន្ថែម។
៦ ឈប់ជក់បារី
៧ ប្រើថ្នាំបំប៉នដោយប្រុងប្រយ័ត្ន៕