រោគសញ្ញា​នៃ​ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ អាចពាក់ព័ន្ធ​នឹង​បញ្ហា​នោម​អត់​អស់ ឬ​មាន​បញ្ហា​ជាមួយនឹង​ការ​ទុក​ទឹកនោម​ក្នុង​ប្លោកនោម​ ហើយភាគច្រើននៃជំងឺនេះ កើតមានលើមនុស្ស​ប្រុស​វ័យ​ចំណាស់​ ​ជៀ​សមិន​ផុត​។​

រោគសញ្ញា​ដែល​ទាក់ទង​ទៅនឹង​ការ​នោម​អត់​អស់ពី​ផ្លោក​នោម មានដូចជា​៖

លំបាក​ក្នុង​ការ​នោម (​នោម​ប្រឹង​)
​ថយ​ចុះ​កំលាំង​ក្នុង​ការបញ្ចេញ​ទឹកនោម​(​ហូរ​ខ្សោយ​)
​នៅ​មាន​ទឹកនោម​ហូរ​រឹមៗ បន្ទាប់​ពី​នោម​រួច​
​មាន​អារម្មណ៍​ថា នោម​អត់​អស់​
​នោម​ញឹក​
ឈឺចាប់​ពេល​នោម​។​
​រោគសញ្ញា​ដែល​ទាក់ទង​ទៅនឹង​ការផ្ទុក​ទឹកនោម​របស់​ប្លោកនោម​មានដូចជា ៖
​នោម​យប់​
​នោម​ញឹកញាប់​
​មិន​អាច​ទប់​ទឹក​នោម​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង