​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​ត​ច្រើន​តែ​កើតមាន​ជា​ញឹកញា​ប់​លើ​បុរស​ជនជាតិ​អាមេរិក ហើយ​ឱកាស​ដែល​អាច​កើត​ជំងឺ​នេះ​មានដូចជា​៖
•​ ​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ
•​ ​ជា​ជនជាតិ​អាហ្វ្រិក​កាត់​អាមេរិក​
•​ ​បើសិន​ជា​ឪពុក ឬ​បងប្អូន​ប្រុស​អ្នក​ធ្លាប់មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តហើយ អ្នក​ក៏​ទំនងជា​មាន​ជំងឺ​នេះដែរ​
•​ ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ច្រើន​ជាង​បន្លែង​នឹង​ផ្លែឈើ​

​ពីដំបូង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​មិន​មាន​បង្ហាញជា​រោគសញ្ញា​អ្វី​ទាំ​អ​អស់​។ នៅពេល​មហា​រីកលូតលាស់ អ្នក​ប្រហែលជា​មាន​ការពិបាក​នោម​។ បុរស​ខ្លះ​ត្រូវការ​នោម​ញឹក ជាពិសេស​នៅពេល​យប់​តែម្តង​។ អ្នកខ្លះ​ទៀត​បែរជា​នោម​ឈឺ ឬ​ក្រហាយ​, មាន​ឈាម​ក្នុង​ទឹកនោម ឬ​ទឹកកាម​, ឈឺ​កញ្ចឹងក​, សន្លាក់​ត្រគៀក ឬ​អាង​ត្រគៀក និង​ឈឺចាប់​ពេល​បាញ់​ទឹកកាម​។

​ដើម្បី​រកអោយឃើញ​ថា រោគសញ្ញា​ទាំងនេះ​កើតចេញពី​ជំងឺមហារីក​ក្រពេញប្រូ​ស្តាតឬ​អត់នោះ គ្រូពេទ្យ​នឹង​សាកសួរ​អំពី​ប្រវត្តិ​ជំងឺ​ពីមុនៗ និង​ប្រវត្តិ​ជំងឺ​ក្រុមគ្រួសារ​របស់​អ្នក​។ គាត់​អាច​នឹង​ពិនិត្យ​លើ​រាងកាយ​បន្ថែមទៀត​។ ក្នុង​ពេល​ពិនិត្យ​នេះ គ្រូពេទ្យ​នឹង​ពាក្យ​ស្រោមដៃ​ហើយ​លូក​ចូលទៅ​ក្នុង​រន្ធ​គូថ​ដើម្បី​វាយតម្លៃ​ទៅលើ​ក្រពេញប្រូ​ស្តា​តរបស់​អ្នកថាវា​រឹង ឬ​ជា​ដុំ​អ្វី​អោយ​ប្រាកដ​។​

​គ្រូពេទ្យ​ក៏​ត្រូវការ​ធ្វើ​តេស្ត​ឈាម​រក​មើល​ចំនួន​របស់ Prostate-specific Antigen (PSA) បន្ថែម​ទៀត​ដែរ​។ កម្រិត PSA អាច​នឹង​ឡើង​ខ្ពស់​លើ​បុរស​ដែល​មាន​ក្រពេញប្រូ​ស្តា​តរីក​ធំ ឬ​មហារីក​។ ក្រៅពី​នេះ​ការថត​អេកូ​អាច​នឹង​មើលរូប​ភាព​របស់​ក្រពេញប្រូ​ស្តាត​ឃើញ​។

​បើសិន​ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ទាំងនេះ​បង្ហាញ​ថា​អ្នក​ប្រហែលជា​អាច​ជំងឺមហារីក គ្រូពេទ្យ​នឹង​បន្ត​ច្រឹប​សាច់​ក្រពេញប្រូ​ស្តាត​នោះ​ទៅ​វិញភាគ​បន្ថែមទៀត​។ ចំពោះ​ការវិភាគ​នេះ​អាច​នឹង​ធ្វើ​ម្តង​ទៀត​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​កាន់តែច្បាស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង