ការហាត់ប្រាណទៀងទាត់អាចជួយមនុស្សចាស់រស់នៅមានភាពសកម្ម រស់នៅបែបឯករាជ្យ មិនបាច់ពឹងគេឲ្យជួយ និងមានអារម្មណ៍ថាស្រួលខ្លួនជាងធម្មតា។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗអំពីការណែនាំឲ្យមនុស្សចាស់ខំហាត់ប្រាណ៖

១បើសិនជាអ្នកមិនបានហាត់ប្រាណទៀងទាត់ដូចមុនទេ ចូរចាប់ផ្តើមធ្វើវាដោយយឺត និងបង្កើនសកម្មភាពបន្តិចម្តងៗ។ មិនត្រូវធ្វើវាខ្លាំងក្លាពេកនាពេលដំបូងៗឡើយ
២ចូរធ្វើការហាត់ប្រាណគ្រប់ប្រភេទ ប៉ុន្តែគួរណែនាំឲ្យហាត់ប្រាណដោយការដើរច្រើនជាង ព្រោះវាធ្វើឲ្យប្រឈមនឹងការមានរបួសតិចតួចបំផុត
៣ចូរកំណត់គោលដៅហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍។ បើសិនជាអ្នកមិនអាចហាត់ប្រាណច្រើនប៉ុនណេះទេ ចូរធ្វើអ្វីដែលអ្នកអាចធ្វើបានទៅ
៤បើសិនជាអ្នកមានជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃណាមួយក្នុងខ្លួន ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីអ្វីដែលមានសុវត្ថិភាពសម្រាប់អ្នក៕