របាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលបានបង្ហាញថាភាគច្រើននៃជនជាតិអាមេរិកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩ មិនបានដឹងថានរណាចម្លងវីរុសនេះទៅពួកគេទេ។
នៅក្នុងការស្រាវជ្រាវដំបូងអ្នកស្រាវជ្រាវបានរកឃើញថាមានតែ ២៧% នៃ អ្នកជំងឺកូវីដ១៩ចំនួន៣៦០ នាក់នៅរដ្ឋខូឡូរ៉ាដូ បានដឹងអំពីការទាក់ទងជាមួយនរណាម្នាក់ដែលមានជំងឺកូវីដ១៩ ក្នុងរយៈពេលពីរសប្តាហ៍មុនពេលពួកគេត្រូវបានធ្វើតេស្ត៍។
នៅក្នុងការសិក្សាលើកទី ២ គឺមាន ៤៦ ភាគរយនៃមនុស្ស ៣៥០ បានដឹងថាពួកគេឆ្លងកូវីដ១៩ពីនរណាម្នាក់។
ការសិក្សាទាំងពីរនេះបង្ហាញថាខណះដែលយើងដឹងអំពីវិធីដែលមេរោគនេះចម្លងនោះ យើងមិនទាន់ថាតើការទំនាក់ទំនង ជាមួយមនុស្ស ណាខ្លះដែលនាំអោយឆ្លងមេរោគនេះ។