ចំនួនករណីឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកបានបំបែកឯតទគ្គកម្មថ្មីមួយទៀត នេះខណៈអ្នកជំនាញកំពូល ផ្នែកជំងឺឆ្លង ព្រមានថាចំនួន មនុស្សឆ្លងមេរោគនេះអាចកើនឡើងដល់ ១០០,០០០ ក្នុងមួយថ្ងៃ នៅឆាប់ៗនេះ។
អាមេរិកបានមានអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ជាងបួនម៉ឺននាក់ក្នុងមួយថ្ងៃកាលពីថ្ងៃអង្គារ៍។ នេះជាតួលេខដ៏ច្រើនមិនធ្លាប់មាននៅ ពេលថ្មីៗនេះ។
លោក ហ្វូស៊ី (Anthony Fauci) និយាយថា ខ្ញុំមិនអាច ធ្វើការទស្សន៍ ទាយបានត្រឹមត្រូវទេប៉ុន្តែវានឹងមានការរំខានខ្លាំងណាស់។ខ្ញុំសូមជម្រាបអ្នកថា នៅពេលដែល មានការផ្ទុះឡើង នៃការឆ្លងមេរោគ នៅផ្នែក មួយនៃប្រទេស វានឹងធ្វើអោយប្រទេសទាំងមូល ងាយនឹង មាន ការរាលដាល ទោះបីជានៅផ្នែកផ្សេងទៀត នៃប្រទេស ធ្វើការទប់ស្កាត់បានល្អក៏ដោយ។
លោកបណ្ឌិត Anthony Fauci បានថ្លែងក្នុងអំឡុងពេល ប្រជុំគណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃអង្គារថា “ពួកគេងាយ នឹងរងគ្រោះណាស់” ។ លោក Fauci បាន ថ្លែងថា៖ យើងពិតជាត្រូវធ្វើអ្វីមួយអំពីរឿងនោះហើយយើងត្រូវធ្វើយ៉ាងឆាប់រហ័ស ។ ច្បាស់ណាស់យើងមិនស្ថិតក្នុងការគ្រប់គ្រង ទាំងស្រុងទេ ឥឡូវនេះ។
សម្តីរបស់លោកបានបង្ហាញថាអាមេរិកនៅក្នុងស្ថានភាពផុយស្រួយនៅឡើយនៃការវាយ ប្រហារដោយកូវីដ១៩ ខណះដែល អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេនិងមានអ្នកស្លាប់ច្រើនជាងគេនៅក្នុងពិភពលោក៕