Yellow laughing happy smile face. Smiley face ball on background sweet retro vintage color.

ក្រោយពេលដែលអ្នកសម្រាលកូនរួច គឺអ្នកត្រូវតមជាងពេលដែលអ្នកពរពោះទៅទៀត ព្រោះបើអ្នកមិនថែសុខភាពទេ នោះថ្ងៃក្រោយអ្នកអាចនឹងជួបផលវិបាកមួយចំនួនដែលទាក់ទងនឹងសុខភាពជាមិនខាន។ ដូចនេះក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកមិនអាចធ្វើអ្វីបានខ្លះទៅ?

មិនត្រូវប៉ូវខ្លាំង

មានមនុស្សភាគច្រើនក្រោយពេលដែលសម្រាលកូនហើយភ្លាម តែងតែបរិភោគអាហារដែលប៉ូវ ប៉ុន្តែតើអ្នកដឹងទេថាប្រសិនជាប៉ូវខ្លាំងពេក វាអាចធ្វើឲ្យអ្នកធាត់ ជាហេតុដែលអាចធ្វើឲ្យជាតិស្ករ និងខ្លាញ់ក្នុងរាងកាយឡើងខ្ពស់ ដែលអាចនាំជំងឺមកដល់អ្នកបាន ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យកូនធាត់ ហើយមានអាការៈហើមពោះដែរ ដោយសារតែគេបៅទឹកដោះអ្នក ដូចនេះអ្នកមិនត្រូវប៉ូវខ្លាំងពេកទេ។

មិនត្រូវបង្អត់អាហារ

អ្នកមិនត្រូវព្រោះតែចង់ទទួលបានរាងស្អាត ហើយបង្អត់អាហារភ្លាមនោះទេ ព្រោះបើអ្នកធ្វើដូច្នោះ វាមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពអ្នកនោះទេ វាថែមទាំងគ្មានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅកូនទៀតផង ជាហេតុដែលធ្វើឲ្យគេមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ នោះកូននឹងមិនអាចលូតលាស់បានល្អឡើយ។

មិនអាចញ៉ាំអាហារដែលហិរ

ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកមិនត្រូវបរិភោគអាហារដែលហិរនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺទល់លាមក ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពកូនទៀតផង ដោយសារតែគេបៅទឹកដោះអ្នក ដូចនេះអ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នកទើបវាមិនប៉ះពាល់ដល់សុខភាពអ្នកនិងកូន។

មិនត្រូវញ៉ាំប៊ីចេង

អ្នកទាំងអស់គ្នាធ្លាប់ដឹងមកហើយថាប៊ីចេងគឺជាគ្រឿងទេសដែលអ្នកមិនគួរប្រើឡើយ ព្រោះវាអាចធ្វើឲ្យសុខភាពអ្នកទ្រុតទ្រោមបាន ដូចនេះក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកក៏មិនអាចពិសារបានដែរក្នុងរយៈពេល៣ខែ ព្រោះប្រសិនជាក្នុងម្ហូបអ្នកមានប៊ីចេង វានឹងអាចធ្វើឲ្យកូនលូតលាស់យឺតជាងក្មេងដទៃ ដោយសារតែគេបៅទឹកដោះអ្នក ដោយមានសារធាតុប៊ីចេងនៅក្នុងនោះ។

មិនអាចពិសារសូកូឡា 

នៅពេលដែលអ្នកពិសារសូកូឡាច្រើននៅដំណាក់កាលបំបៅទឹកដោះកូន នោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់បេះដូង និងសរសៃប្រាសាទរបស់កូន ធ្វើឲ្យកូននោមច្រើន គេងមិនស្ងប់ ដោយតែងតែរករឿងរហូត ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យកូនរំលាយអាហារមិនបានល្អដូចគ្នា ចំពោះអ្នកម្តាយវិញ វានឹងធ្វើឲ្យអ្នកគ្មានអារម្មណ៍ក្នុងការពិសារអាហារផ្សេងៗ ធ្វើឲ្យអ្នកធាត់ និងខ្វះសារធាតុចិញ្ចឹមទៀតផង៕