ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលមិនគួរដាក់ទូស្បែកជើង ព្រោះអាចនាំសំណាងអាក្រក់ដល់អ្នក។ តើមានកន្លែងណាខ្លះទៅ?

1. អ្នកមិនគួរដាក់ទូស្បែកជើងអ្នកឲ្យទល់មុខនឹងមាត់ទ្វារផ្ទះអ្នកឡើយ ព្រោះអាចនាំសំណាងអាក្រក់មករកអ្នកបាន។ ដូចនេះ អ្នកគួរតែដាក់ទូនោះនៅខាងស្តាំដៃនៃទ្វាអ្នក ដើម្បីឲ្យសំណាងអាក្រក់អាចចេញក្រៅ ដោយនាំតែសំណាងល្អចូលមកទេ។

2. ទូស្បែកជើងរបស់អ្នកមិនគួរឲ្យខ្ពស់ជាងកម្ពស់របស់អ្នកឡើយ ព្រោះបើខ្ពស់ពេក អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកផ្ទះ។ ដូចនេះ ទូស្បែកជើងនោះកាន់តែទាបកាន់តែល្អ។

3. ទូស្បែកជើងរបស់អ្នកមិនគួរឲ្យមានពណ៌ឆើតឆាយពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សំណាងរបស់អ្នក។ ជាពិសេស អ្នកគួរតែដាក់ថូផ្កា ឬរូបចម្លាក់ផ្សេងៗលើនោះបាន ដើម្បីឲ្យលាភសំណាងចូលមកព្រមគ្នារកអ្នក។

4. ទូស្បែកជើងរបស់អ្នកមិនគួរដាក់ក្នុងបន្ទប់គេងរបស់អ្នកទេ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់សុខភាពអ្នកទេ ថែមទាំងអាចបណ្តេញសំណាងអាក្រក់អ្នកចេញទៀតផង។ ជាពិសេស វាអាចធ្វើឲ្យមនោសញ្ចេតនាប្តីប្រពន្ធអ្នកបែកបាក់បានបើធ្ងន់ធ្ងរ។

5. ស្បែកជើងក្នុងទូនោះត្រូវតែរៀបឲ្យមានរបៀប ដោយមិនគួរដាក់ផ្តេសផ្តាសឡើយ ព្រោះបើគ្មានរបៀប នឹងមានតែសំណាងអាក្រក់ចូលមកទេ។ ជាពិសេស វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ដូចនេះ អ្នកគួរតែដាក់ឲ្យមានរបៀប ដើម្បីអាចការពារសំណាងល្អរបស់អ្នកបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង