ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបនៃការគេង ដែលអាចធ្វើឲ្យអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ?

  1. នៅក្នុងអាហារពេលល្ងាចរបស់អ្នក មិនគួរឲ្យប្រៃពេកនោះទេ។ ជាពិសេស អ្នកមិនគួរញ៉ាំស្រា និងទឹកច្រើននៅពេលយប់ឡើយ ទើបក្រោយពេលដែលអ្ន្កកក្រោកពីគេង មិនកើតមានអាការៈហើមបាន។
  2. មុនពេលដែលអ្នកចូលគេង ម្សៅដែលអ្នកផាត់ពីព្រឹក អ្នកគួរតែលាងសម្អាតឲ្យស្អាត ដោយមិនគួរឲ្យបន្សល់ទុកលើមុខអ្នកសូម្បីតែបន្តិចឡើយ ព្រោះបើអ្នកលាងមិនស្អាត មុខអ្នកនឹងអាចបំផ្លាញយ៉ាងងាយ។
  3. អ្នកគួរតែត្រាំជើងក្នុងទឹកក្តៅមុនពេលចូលគេង ដោយទឹកនោះមិនគួរក្តៅពេកទេ ព្រោះអាចធ្វើឲ្យជើងអ្នកងាយរលាក។ ក្រោយពេលដែលអ្នកត្រាំជើងរាល់យប់ នោះឈាមក្នុងរាងកាយអ្នកនឹងដើរស្រួល ដោយធ្វើឲ្យអ្នកស្អាតជាខ្លាំង។
  4. អ្នកគួរតែញ៉ាំទឹកដោះគោមុនពេលចូលគេង ព្រោះវាអាចធ្វើឲ្យរំសាយអារម្មណ៍របស់អ្នក ដោយធ្វើឲ្យខួរក្បាលអ្នកស្ងប់ នោះអ្នកនឹងងាយគេងលក់ជាទីបំផុត។ ដូចនេះ អ្នកនឹងអាចគេងបានស្រួល ដោយអាចរក្សាសម្រស់អ្នកឲ្យកាន់តែស្អាត។
  5. នៅពេលដែលអ្នកគេង អ្នកគួរតែបិទភ្លើង ព្រោះបើមានពន្លឺចាំងត្រូវស្បែកអ្នក នឹងអាចធ្វើឲ្យស្បែកអ្នកងាយឡើងស្នាមអ៊ុចខ្មៅណាស់។ ដូចនេះ អ្នកគួរតែបិទភ្លើងឲ្យអស់ ដើម្បីរក្សាស្បែកអ្នកឲ្យនៅស្អាតជានិច្ច។
  6. អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរស្រោមខ្នើយរបស់អ្នក ព្រោះស្រោមខ្នើយនៅពេលដែលប្រើយូរ នឹងមានផ្ទុកមេរោគច្រើន ដោយអាចធ្វើឲ្យមុខអ្នកងាយឡើយមុនខ្លាំងណាស់។ ដូចនេះ អ្នកគួរតែផ្លាស់ប្តូរឲ្យបានញឹកញាប់។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីខាងលើបាន ដើម្បីរក្សាសម្ជស្សឲ្យកាន់តែស្អាត៕