ការងាប់លិង្គគឺជាអាការៈអសមត្ថភាពមួយក្នុងក្នុងការទទួលបាន ឬគ្រប់គ្រងការឡើងរឹងរបស់លិង្គ ។ រឿងសំខាន់ត្រូវយល់ថា នៅពេលមួយដែលសមត្ថភាពធ្វើអោយលិង្គរឹងការថយចុះ មិនមែនមានន័យថាបុរសម្នាក់នោះកើតបញ្ហាងាប់លិង្គនោះទេ។

អ្នកគួរធ្វើអារម្មណ៍អោយល្អក្នុងការនិយាយប្រាប់គ្រូពេទ្យអំពីបញ្ហានេះ។ វាគឺជាផ្នែកមួយធម្មតាសុខភាពរបស់អ្នកតែប៉ុណ្ណោះ ហើយគ្រូពេទ្យនឹងពិភាក្សា, វាយតម្លៃ និងព្យាបាលបញ្ហាអស់ទាំងនេះបើសិនជាករណីចាំបាច់។ គាត់អាចវាយ តម្លៃទៅលើមូលហេតុធំៗដែលធ្វើអោយមានអាការៈងាប់លិង្គ និងកំណត់ការ ព្យាបាលដែលត្រឹមត្រូវ។

ឧទាហរណ៍ អ្នកជំងឺក្មេងៗជាច្រើនកើតមានអាការៈងាប់លិង្គដោយសារតែការប្រើប្រាស់ថ្នាំ។ ភាគច្រើន ការដែលឈប់បន្តប្រើថ្នាំទាំងនោះទៀតវានឹងធ្វើអោយមុខងារផ្លូវភេទវិលមករក សភាពធម្មតាវិញ។ ចំណែកអ្នកជំងឺចាស់ៗវិញ ការដែលមានជំងឺសរសៃឈាម, ជំងឺសរសៃប្រសាទ និងការប្រើប្រាស់ថ្នាំគឺជាមូលហេតុដែលកើតឡើងជាញឹកញាប់នៃបញ្ហាងាប់លិង្គ។

ការមានបញ្ហាសុខភាព ច្រើនតែមានជាប់ទាក់ទងទៅនឹងការងាប់លិង្គ។ បុរសដែលមានជំងឺទឹក នោមផ្អែមពី ២៥ ទៅ៥០% នឹងការងាប់លិង្គមួយចំនួនដែរ។ ករណីខ្លះទៀតដូចជា ស្រេ្តស, ភ័យ និងបញ្ហាអារម្មណ៍ផ្សេងៗទៀតអាចនឹងធ្វើអោយមានផលវិបាកដល់ការឡើងរឹងរបស់លិង្គបាន។

ការធ្វើរោគវិនិច្ឆ័យទាមទារអោយមានការវាយតម្លៃលើសុខភាពអោយបានពេញលេញ ដើម្បី សនិ្នដ្ឋានទៅលើមូលហេតុដែលអាចកើតមាន។ ករណីមួយចំនួន វាត្រូវ ចំនាយពេលច្រើនដើម្បីកំណត់អោយបាននូវបញ្ហាពិតប្រាកដមួយ។

ករណីភាគច្រើនគឺព្យាបាលជា។ ការព្យាបាលគឺយោងទៅលើមូល ហេតុរបស់វា ហើយអាចធ្វើបានតាមរយៈការឈប់ប្រើថ្នាំព្យាបាលជំងឺអ្វីមួយដែលពុំចាំបាច់ ។ ភាពស្រណុកសុខស្រួលនៃការរួមភេទ គឺ ជាផ្នែកមួយដ៏សំខាន់បំផុតនៃសុខភាពទូទៅរបស់មនុស្សម្នាក់ៗ។ គ្រូពេទ្យ និងអ្នកផ្តល់សេវា សុខ ភាពផ្សេងៗទៀតគឺជាធនធានដ៏សំខាន់សម្រាប់ការពិចារណាទៅលើសុខភាពផ្លូវភេទរបស់អ្នក និងដើម្បីកំណត់វិធានការគ្រប់គ្រងសុខភាពទូទៅទាំងអស់ផងដែរ៕