ការព្យាបាលមួយក្នុងចំណោមការព្យាបាលរបស់ចិនសម្រាប់កូវីដ១៩ គឺជាថ្នាំបុរាណចិនដ៏ចម្រូង ចម្រាសមួយដែលត្រូវ បាន បំផុសគំនិតដោយសៀវភៅវេជ្ជសាស្ត្រដែលបានសរសេរកាលពី ១.៨០០ ឆ្នាំមុន។
ភាពល្បីល្បាញយ៉ាងខ្លាំងនៃថ្នាំដែលជាថ្នាំលេប Lianhua Qingwen បានធ្វើអោយក្រុមហ៊ុនដែលនៅពីក្រោយការផលិតរកលុយបានកប់ក្តោង។
ប៉ុន្តែក្រៅពីការលក់បានលុយនេះ អ្នកផលិតឱសថបុរាណនៅតែ ប្រឈមមុខនឹងការតស៊ូដើម្បីបង្ហាញពីប្រសិទ្ធភាពផ្នែកវេជ្ជសាស្ត្រនិង រក្សាចំណែកទីផ្សារក្នុងស្រុកនិងទទួលបានការទទួលស្គាល់នៅបរទេស។
លោក Wu Xiangjun អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Shijiazhuang Yiling Pharmaceutical ដែលជាអ្នកផលិត ថ្នាំបុរាណនេះបាននិយាយថា“ ប្រាក់ចំណូលពីការលក់ថ្នាំ Lianhua Qingwen បានកើនឡើងទ្វេដងនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ” ។
យើងបន្តជំរុញយ៉ាងសកម្មដើម្បីឱ្យផលិតផលត្រូវបានចុះបញ្ជីនិងលក់នៅក្រៅប្រទេស។ ថ្នាំនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីព្យាបាលជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (Sars) ដោយបញ្ចូលសារធាតុ នៃឱសថចំនួន ១៣ មុខ បញ្ជូលគ្នា ដោយផ្អែកលើវេជ្ជបញ្ជា ដែលមានតាំងពីអត្ថបទវេជ្ជសាស្ត្របុរាណដែលបានសរសេរក្នុងរាជវង្សហាន (២០៦ ប៊ី – ២២០AD) ។
យោងតាមការប៉ាន់ស្មានផ្សេងៗវាមានចំនួនពី ១៨ ទៅ ៣០ ភាគរយនៃទីផ្សារថ្នាំ២៨៣ ពាន់លានដុល្លារ របស់ប្រទេសចិន៕