អ្នកប្រហែលជារកឃើញថា សក់របស់អ្នកកំពុងតែជ្រុះនៅលើខ្នើយយ៉ាងច្រើន ចំណែកឯប្រឡោះនៃដើមសក់វិញក៏ឃ្លាតពីគ្នាធំទៅៗដែរ។ នៅពេលសិតសក់ បែរជាឃើញមានសរសៃសក់ជាប់យ៉ាងច្រើននៅលើស្និទ្ធសិតសក់ដែរ។ តើមានអ្វីកើតឡើងទៅ?

យ៉ាងណាមិញ វាគឺជារឿងធម្មតាទេក្នុងការជ្រុះសក់ ១០០សរសៃក្នុងមួយថ្ងៃ។ ប៉ុន្តែស្រ្តីម្នាក់ក្នុងចំណោម ៣នាក់គឺអាចជ្រុះសក់ច្រើនជាងនេះទៅទៀត។ មានរឿងច្រើនណាស់ដែលអាចបង្កឲ្យមានបញ្ហាបែបនេះដូចជា៖

លក្ខណៈជ្រុះសក់របស់មនុស្សស្រី

មានជំងឺមួយឈ្មោះថា Androgenetic Alopecia ដែលវាគឺជាមូលហេតុដ៏ចំបងជាងគេមួយនៃការជ្រុះសក់ទាំងបុរស និងស្រ្តី។ សម្រាប់បុរស សរសៃសក់ងាយនឹងចុះស្តើងៗទៅនៅតំបន់សៀតថ្កា ហើយក៏ធ្វើឲ្យគេងាយនឹងទំពែកក្បាលដែរ។ សម្រាប់ស្រ្តីវិញ វាច្រើនតែកើតឡើងនៅចំកណ្តាលក្បាលតែម្តង។ យ៉ាងណាមិញ ស្រ្តីកម្រនៃជ្រុះសក់អស់ណាស់។ ករណីបែបនេះច្រើនតែកើតឡើងក្រោយអាយុ ៤០ឆ្នាំ ហើយពេលខ្លះបន្តពេញមួយជីវិតតែម្តង។ 

អ័រម៉ូន

ពេលខ្លះម្តាយថ្មីថ្មោងយល់ថា សក់របស់ពួកគេកំពុងតែជ្រុះចង់អស់ពីក្បាលហើយ។ រឿងនេះត្រូវបន្ទោសទៅលើការឡើងចុងៗរបស់អ័រម៉ូន អេស្រ្តូជែនក្រោយសម្រាលកូនរួច។ សរសៃសក់ច្រើនដុះឡើងវិញនៅពេលអ័រម៉ូននេះលែងមានបញ្ហាហ្នឹងទៀត។ 

ការរ៉ាំងរដូវក៏ជាដើមហេតុអ័រម៉ូនមួយផ្សេងទៀតនៃការជ្រុះសក់ជាលក្ខណៈបណ្តោះអាសន្នដែរ។ ជាថ្មីម្តងទៀត សក់អ្នកនឹងដុះឡើងវិញ ប៉ុន្តែប្រហែលជាមិនពេញក្បាលដូចមុនឡើយ។ 

ជំងឺ

ការជ្រុះសក់អាចជាសញ្ញាមួួនៃជំងឺក្នុងខ្លួន។ វាក៏អាចកើតឡើងក្រោយពីកើតជំងឺ ព្យាបាលជំងឺដែរដូចជា៖

  • ជំងឺក្រពេញទីរ៉ូអ៊ីត
  • កង្វះគ្រាប់ឈាម
  • មានព្រូនដែលរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយអាចធ្វើឲ្យទំពែកក្បាល
  • ការបង្ករោគ ឬក្តៅខ្លួនខ្លាំង
  • ព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មី និងប្រើថ្នាំមហារីក
  • ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដូចជា Alopecia Areata វាធ្វើឲ្យរាងកាយវាយប្រហារកំទិចសរសៃសក់ និងបន្សល់នូវការទំពែកក្បាលតែម្តង។ 
  • ជំងឺទឹកនោមផ្អែម
  • ប្រើថ្នាំពន្យាកំណើត ថ្នាំរំលាយកំណកឈាម និងថ្នាំ Steroids មួយចំនួន។

ស្រ្តេស

រឿងដែលធ្វើឲ្យមនុស្សយើងកើតទុក្ខខ្លាំងបំផុតក្នុងជីវិតនោះគឺ ការស្លាប់របស់សមាជិកគ្រួសារ ការលែងលះគ្នា ឬភាពគ្មានការងារធ្វើ ហើយវាក៏អាចធ្វើឲ្យសក់ជ្រុះកាន់តែច្រើនដែរ។ ស្រ្តេសក៏អាចធ្វើឲ្យមនុស្សយើងមានទម្លាប់ចេះតែមានទម្លាប់បោចសក់លេងដែរ ដោយសារតែវាជារបៀបដែលអាចជួយសម្រួលដល់ភាពតានតឹង សាំចិត្ត និងអារម្មណ៍មិនមានផាសុកភាពផ្សេងៗទៀត។ 

របបអាហារ និងជីវជាតិ

បើសិនជាអ្នកស្រកទម្ងន់ច្រើនជាង .៨គីឡូក្រាម អ្នកក៏ប្រហែលជាត្រូវជ្រុះសក់ច្រើនដែរ។ ហេតុផលផ្សេងៗទៀតមានដូចជា៖

 

  • ទទួលបានជាតិដែក ប្រូតេអ៊ីន និងជីវជាតិផ្សេងៗទៀតតិចពេក
  • ទទួលបានវីតាមីន A ច្រើនពេក (ភាគច្រើនបានមកពីថ្នាំបំប៉ន)
  • មិនឃ្លានអាហារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង