ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញា៣ដែលប្រាប់អ្នកថា អ្នកកំពុងតែប្រឈមមុខនឹងកូនករៅស្បូន។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកមានកូនក្រៅស្បូន រដូវអ្នកនឹងរាំង ដោយគ្មានរដូវមកទេ។ ដូចនេះ ពេលដែលរដូវរាំង អ្នកគួរតែចាប់ផ្តើមប្រយ័ត្ន ហើយពិនិត្យឲ្យបានខ្ពស់ ទើបអាចដឹងថាសុខភាពអ្នកកើតមានបញ្ហាត្រង់ណា។
  2. ពេលដែលអ្នកមានកូនក្រៅស្បូន ក្រៅពីរាំងរដូវ ពោះអ្នកក៏អាចឈឺផងដែរ។ ជួនកាល អ្នកអាចកើតមានអាការៈចង់ក្អួត ព្រមទាំងក្អួតផងដែរ។ ជាពិសេស ពេលដែលអ្នកបត់ជើងធំ ក៏អាចឈឺទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអាចដឹងថាអ្នកកំពុងតែប្រឈមមុខនឹងកូនក្រៅស្បូនឬអត់។
  3. ចុងក្រោយ ទ្វារមាសរបស់អ្នកនឹងអាចចេញឈាមខុសប្រក្រតី ដោយឈាមនោះអាចមានលក្ខណៈតិចៗ ប៉ុន្តែចេញមិនឈប់។ ដូចនេះ បើអ្នកកើតមានអាការៈ៣ខាងលើនេះ អ្នកប្រហែលជាអាចមានកូនក្រៅស្បូនហើយ៕